BREAKING NEWS
Search

ម៉ន​ សា​ម៉េ​ត និង សៀវ ង៉ុ​យ​ គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ ខណៈ​ទូច ដេវីត ចាញ់ ថា​ន់ ប៊ុន​រ៉ុង​

ម៉ន ​សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដែល​ជួប​ប្រកួត​ជាមួយ​ សៀវ​ ង៉ុ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង ក្លិប​កងយោធពលខេមរភូមិន្ទ​ កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​នោះ ជា​លទ្ធផល​ គឺ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ ស្មើគ្នា​។

សៀវ ង៉ុ​យ ដែលមាន​កំណត់ត្រា​ប្រកួត​តែ​៩៤​លើក តិចជាង​ ម៉ន សា​ម៉េ​ត ជាង​៥០​លើក​នោះ គឺ​មិន​បណ្តោយ​ឲ្យ​ ម៉ន​ សា​ម៉េ​ត​ ធ្វើ​ព្យុះភ្លៀង​ វាយ​ត្រូវ​ងាយៗ​ឡើយ។ គេ​បាន​វាយ​កែង​ និង​ទាត់​ សា​ម៉េ​ត​ដួល​លើ​រេញ ដូច​ សា​ម៉េ​ត​ ទាត់​គេ​ឲ្យ​ដួល​ដូចគ្នា​។​

និយាយ​រួម ​ក្នុងការ​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ពួកគេ​វាយ​ទៅ​វាយ​មក​ដូចគ្នា ហើយ​ធ្វើ​ឲ្យ​គ្នា​ដួល​ដូច​គ្នា។ ដូច្នេះហើយ​ ក្រោយ​បញ្ចប់​ការប្រកួត ពួកគេ​ទាំងពីរ​ស្មើ​ពិន្ទុ​គ្នា។ ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

ទូច ដេវីត អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ចាញ់​ ថា​ន់ ប៊ុន​រ៉ុង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ។

លាភ សំណាង អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ វាយ​ឈ្នះ​ពិន្ទុ​ ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

ចំណែក អ្នក​ប្រដាល់​ ឯម សីហា ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ប្រកួត​ចាញ់ ធន ចំ​រ៉ុង ក្លិប​មជ្ឈមណ្ឌល​កីឡា​ក​ង​យោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី១​ ចាប់ផ្ដើម​នា​ខែ​តុលា




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114