BREAKING NEWS
Search

បើមិនចង់គ្រោះថ្នាក់ គួរជៀសវាងអាហារមួយ​ចំនួននេះ ពេលពោះទទេ

គ្នា​យើង​មួយ​ចំនួន​មិន​សូវ​យល់​ច្បាស់​ពី​អាហារ​ណា​ដែល​គួរ​ ឬ​មិន​គួរ​ញ៉ាំ​ពេល​ដែល​ពោះ​នៅ​ទទេ​នោះ​ទេ ពោល​គឺ​ឲ្យ​តែ​ឃ្លាន ឬ​នឹក​ចង់ គឺ​ញ៉ាំ​អាហារ​ទាំងនោះ​ ដោយ​មិន​ដឹង​ពី​ផលប៉ះពាល់​ដល់​សុខភាព។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ពោះ​មិន​ទាន់​មាន​អាហារ​ចូល​ទៅ មិន​ត្រូវ​ញ៉ាំ​អាហារ​មួយចំនួនខាងក្រោមនេះទេ ​អាច​ប៉ះពាល់​ដល់​សុខភាព​។

-អាហារមាន​ជាតិ ខ្លាញ់ ជូរ ហឹរ
-អាហារ​មាន​ជាតិស្ករ
-កាហ្វេ
-បន្លែ​ឆៅ​។ល។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់ថា ហេតុ​ដែល​មិន​គួរ​ញ៉ាំ​អាហារ​ប្រភេទ​ប៉ុន្មាន​ខាង​លើ​នេះ ពេល​ដែល​ពោះ​នៅ​ទទេ​ស្អាត ព្រោះ​វា​អាច​បណ្តាល​ឲ្យ៖

-ប៉ះពាល់ដល់ក្រពះ
-បណ្តាលឲ្យរាករូស
–អាចធ្វើឲ្យពុល
-ធ្វើឲ្យញ័រទ្រូង​ ធេងធោង​ វិលមុខ ជាពិសេសអាហារមានជាតិកាហ្វេអុីន
-បើធ្ងន់ធ្ងរ អាច​បណ្តាល​ឲ្យ​ទៅ​ជា រលាក​ក្រពះ​បាន៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ វិធី​រក្សា​សុវត្ថិភាព​ចំណី​អាហារ​ពេល​អាកាសធាតុអាប់អួរ​រដូវភ្លៀង

សូមចុចអាន៖ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់