BREAKING NEWS
Search

សាក​ថ្ម​លឿន​ជាង​មុន realme 7 series ដែលមាន​បច្ចេកវិទ្យា 65W SuperDart​ បានមក​ដល់​ហើយ​​

​ចង់បាន​សមត្ថភាព​កាន់​ថ្ម​កាន់តែ​យូរ​មែន​ទេ ប្រើ​ស្មា​ត​ហ្វូ​ន​ ដែល​មាន​ថាមពល​ថ្ម​ធំ​ ក៏​មិនបាន​ដូច​ចិត្ត ដូចនេះ​ការ​បង្កើន​សមត្ថភាព​ទៅលើ​ការ​សាក​ថ្ម ​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​បន្ថែម​ថាមពល​ថ្ម​។

​កាលពី​ថ្មីៗ​នេះ realme​ បាន​ប្រកាស​ថា realme 7 series ដែល​មាន​បំពាក់​ការ​សាក​លឿន​65W SuperDart Charge ដែល​ជិត​នឹងដាក់​ប្រកាស គឺអាច​សាក​បាន​50%​ក្នុង​រយៈពេល​12​នាទី ហើយ​នេះ​ មានន័យថា ​realme​ នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​នាំ​យក​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​កម្រិត Flagship ដាក់​នៅលើ​ស្មា​ត​ហ្វូ​ន​ជួរ​តម្លៃ​$300-$400 ធ្វើឲ្យ​យុវវ័យ​កាន់​តែ​ច្រើន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ពេញ​និយម ​និង​ឈានមុខ​គេ និង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ពេញនិ​យម​ពិតប្រាកដ​។

​រំលឹក​ឡើងវិញ​ដល់​ផលិតផល​ realme series កាលពីមុន តែងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​វ័យក្មេង​ជាច្រើន​ ទៅលើ​ផ្នែក​សមត្ថភាព​ម៉ា​ស៊ី​ន​និង​ការ​កាន់​ថ្ម​បាន​យូរ​។ កាល​ពីដើមឆ្នាំ​២០២០ realme 6 series បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ ក្នុង​ជួរ​តម្លៃ​នេះ​ ដែល​មាន​បំពាក់​បច្ចេកវិទ្យា​សាក​លឿន 30W Dart Charge​។​

​បច្ចុប្បន្ននេះ បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart Charge គឺជា​ការ​កែប្រែ​ដ៏​ធំថ្មី​មួយ​នៃ realme Number series ដែល realme 6 series មាន​បច្ចេកវិទ្យា 30W Dart Charge ហើយ​ស្មា​ត​ហ្វូ​ន realme 7 series បាន​មានការ​ដំឡើង​ជា 65W SuperDart Charge នៅ​ខណពេល​អស់​ថ្ម គឺ​វា​អាច​សាក​ថ្ម​បាន​13%​ក្នុង​រយៈពេល​3​នាទី 12​នាទី​ប្រហែល​បាន​50% និង 100%​ក្នុង​រយៈពេល​34​នាទី អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់​សន្សំសំចៃ​ពេលវេលា​បាន​ច្រើន ។​

​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា កាលពីមុន​សម្រាប់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart Charge មានតែ​នៅ​លើ​ស្មា​ត​ហ្វូ​ន Flagship ដែល​មាន​ជួរ​តម្លៃ​ជាង​800​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​realme X50 Pro​ ដែល​បាន​ចេញ​នៅ​ដើម​ឆ្នាំ​២០២០​នេះ គឺជា​ស្មា​ត​ហ្វូ​ន​ Flagship​ មួយ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ ​តាំងពី​យូរ​មក​ម្ល៉េះ បច្ចុប្បន្ន​នេះ ក៏បាន​យក​បច្ចេកវិទ្យា 65W SuperDart Charge មក​បំពាក់​នៅលើ realme 7 series​ ដែល​មាន​ជួរ​តម្លៃ $300-$400 ហើយ​នេះ ​គឺជា​ការ​វាយ​បំបែក​មួយ​ទៅលើ​ជួរ​តម្លៃ ផ្តល់​នូវ​បទពិសោធន៍​និង​សមត្ថភាព​ ក្នុង​តម្លៃ​ដែល​យុវវ័យ​អាច​ទទួល​យក​បាន ជឿ​ថា ​វា​នឹង​ក្លាយ​ជា​ម៉ូ​ដែល​ ដែល​ពេញ​និយម​នៅ​ក្នុង​សម័យថ្មី​មួយ​។

​ក្រោយ​សាក​ថ្ម​៣​នាទី ផលិតផល realme 7 series អាច​ប្រើប្រាស់​ក្នុង​ការ​មើល YouTube​បាន 2.5 ម៉ោង លេង Instagram បាន 2 ម៉ោង​និង​អាច​លេង PUBG បាន​៣​វគ្គ ផង​ដែរ អាច​បំពេញ​តម្រូវការ​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ​កាន់តែច្រើន​។

​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​សុវត្ថិភាព realme 7 pro ជា​ទូរស័ព្ទ​ដំបូង​គេ ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ពី​ស្ថាប័ន TÜV Rheinland ដែល​ជា​ស្ថាប័ន ត្រួតពិនិត្យ​គុណភាព​និង​សុវត្ថិភាព ដែល​ក្នុង​អំឡុង​ពេល​សាក​ថ្ម​សីតុណ្ហភាព​ទូរស័ព្ទ ​គឺ​អាច​រក្សា​នៅ​ក្រោម​40℃ ដែល​នាំមក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​។

 

realme 7 series ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន​65W នឹង​នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល​កាន់​តែ​ច្រើន​ដល់​អ្នក​ទាំង​អស់​គ្នា សូម​រង់ចាំ​ទាំង​អស់​គ្នា៕​

អត្ថបទពាណិជ្ជកម្ម