BREAKING NEWS
Search

​សម្រាប់​រក្សា​ភាព​កក់​ក្តៅ​ជូន​ពលរដ្ឋ​ នា​បុណ្យ​ភ្ជុំបិណ្ឌ ​កម្លាំង​អាវុធហត្ថ ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​២៤​ម៉ោង

​ភ្នំពេញ ៖ កងកម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ និង​ទូទាំង​ប្រទេស​ កំពុងតែ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឱកាស​ឈប់សម្រាក​​បុណ្យ​ភ្ជុំបិណ្ឌ​នោះ ​រួចមក​លោក​ឧ​ត្ត​ម​សេនីយ​ឯក រ័ត្ន ស្រ៊ាង បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវតែ យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ ដោយ​បន្ត​ល្បាត​ការពារ​គ្រប់​គោលដៅ​ ដែល​បាន​កំណត់​រួច​។

ទន្ទឹម​និង​នេះ​ដែរ​ បងប្អូន​អាវុធហត្ថ​ទាំង​អស់​ មិន​ត្រូវ​ភ្លេច​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ នោះ​ឲ្យ​សោះ​ ដោយ​ត្រូវតែ​អនុវត្តន៍​ដំបូង​គេ​បំផុត​គឺ គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង​រួម​នឹង​ការ​ធ្វើ​អនាម័យ​ជាប្រចាំ​ទើប​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចេញ​បទបញ្ជា​បែបនេះ​ជាប្រចាំ​ ខណៈ​ពេល​ចេញ​ត្រួតពិនិត្យ​កម្លាំង​ ដែល​ប្រចាំការ​តាម​គោលដៅ​ជា​ច្រើន​កន្លែង​រាល់​ថ្ងៃ​រួម​ នឹង​ការពិនិត្យ​មើល​ភាព​ទទួលខុសត្រូវ​រួម​ក្នុង​ការ​បង្ការ ការពារ ទប់ស្កាត់​បទល្មើស​ ដើម្បី​រក្សា​ភាព​កក់​ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។ លើស​ពី​នេះ​ទៀត ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់ ​បង្កើន​ការ​ធ្វើ​អនាម័យ​ ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្តន៍​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង ដែល​ជា​កត្តា​សំខាន់​នៃ​ការ​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ​ បាន​ពីព្រោះ​ជំងឺ​រាតត្បាត​មួយ​នេះ​ បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ជិត​មួយ​លាន​នាក់​និង​ឆ្លង​ជិត​៣០​លាន​នាក់​ហើយ​នៅ​លើ​ពិភពលោក​។

​សូម​បញ្ជាក់​ថា ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូច​ខាង​លើ​រួចមក​នោះ ​កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុង​នោះ​ដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ដោយ​ភាព​ស្មោះ​ត្រង់​មិន​គិត​នឿយហត់​ ឬ​យប់​ថ្ងៃ​ឡើយ​ពិសេស​ឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ​ដែល​កម្លាំង​អាវុធហត្ថ​ទាំងអស់​ បន្ត​ពង្រឹង​សន្តិសុខ​ដោយ​កិច្ចការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែម្ដង​៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ ​ចៅ​ស្រីស្លាប់ តាយាយរងរបួសធ្ងន់ ក្រោយ​ជិះ​ទៅ​បុក​រនាំង​ដែក