ឆ្នាំម្សាញ់ រោង វក​និងកុរ ស្អែកនេះធ្វើរឿង៣យ៉ាង​ត្រៀមទទួលជោគដ៏ល្អថ្មី

ស្អែកនេះ​ជា​ថ្ងៃចុងក្រោយ ក្នុងឆ្នាំកុរដែល​ធ្លាប់ឆុងជាមួយ​អ្នកកើតឆ្នាំ វក ​ម្សាញ់ រោង និងកុរ ធ្វើឱ្យ​អ្នកទំាង​បួន​ លំបាកចិត្ត​តឹង​រកទទួលទាន​ជាយូរមកហើយ។

ស្អែកនេះក្រោកពីព្រឹក​អុជធូបថ្វាយបង្គំ ជីដូនជីតា ម៉ាកុង គ្រូ​បាធ្យាយ​និង​ជំនាង​ផ្ទះម្ចាស់ទឹកដី​បន្ទាប់មកធ្វើចិត្ត​ប្រពៃ ចែកទាន និងស្លៀកពាក់ក្រហម​ទទួលយក​សព្ទសាធុការពរ។

ឆ្នាំ​ជូត បានចូលមកដល់ក្នុងប្រក្រតិទិនចិន ក៏ជាសញ្ញាថា ជោគលាភ​នឹងកើតមាន​ដល់អ្នកមិនខាន​។

Oil candle in a buddhist temple, Chengdu, China

ប្រសិន​មានលទ្ធភាព​ចូរស្វែងរក​ប្រេង​ឆា បានមួយ​ដបទៅថ្វាយវិហារចិនក្នុងសង្កាត់ណាមួយក៏បាន​ដូចជា ផ្សារអូឡាំពិក វត្តភ្នំ ជ្រោយចង្វារ​ តាខ្មៅ ។ល។ ដើម្បីចាក់អុចបំភ្លឺ​ជីវិត​ និងជតារាសី​តទៅមុខរបស់អ្នក។

នៅពេល​បរិភោគ​សាច់សែន​ត្រូវ​ជ្រើសយកមួយកំណាត់ខ្លួន​សត្វឡើងលើ មក​បរិភោគមុន។

គ្រូឯម