មក​ដឹង​ភាព​យន្ត​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០១៩
BREAKING NEWS
Search

មក​ដឹង​ភាព​យន្ត​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០១៩

វិស័យ​ភាព​យន្ត​បាន​តែ​កំពុង​វាយ​លុក​គ្រប់​រោង​កុន​នៅ​លើ​ពិភពលោក ដោយ​សារ​តែ​រឿង​ល្បីៗ​ជា​ច្រើន​បាន​ទាក់ទាញ​អ្នក​ចូល​រួម​ទស្សនា​នៅ​លើ​ជុំវិញ​ពិភពលោក​ឱ្យ​មក​ចូល​មើល​សាច់​រឿង​ដ៏​ល្អ​ទាំង​អស់​នោះ​ដោយ​មិន​ស្ដាយ​នឹង​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន។ មាន​សាច់​រឿង​ជា​ច្រើន​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​គ្រប់​ស្រទាប់​វណ្ណៈ ហើយ​ក៏​បាន​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ​២០១៩​​ផង​ដែរ!
រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​និងរកបាន​ប្រាក់​​ច្រើន​ទាំង​១០​ នៅ​ក្នុង​តារាង Box Office មាន៖

១. Avengers: Endgame
រឿង “Avengers: Endgame” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី២២ មេសា​ឆ្នាំ​២០១៩​នៅ Los Angeles Convention Center និង​នៅ​ថ្ងៃ​ទី​២៦ មេសា​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក។ ​ចំណាយ​ទឹក​ប្រាក់​អស់ ៣៥៦ លាន​ដុល្លារ រឿងនេះទទួល​បាន​ចំណូល​វិញ​ចំនួន ២,៧៩៨ ពាន់​លាន​ដុល្លារ។

២. The Lion King
រឿង “The Lion King” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី៩ កក្កដា​ឆ្នាំ​២០១៩​នៅ Hollywood និង​នៅ​ថ្ងៃ​ទី​១៩ កក្កដា​ឆ្នាំ​២០១៩​នៅ​ឯ សហរដ្ឋអាមេរិក ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ២៥០ ទៅ​២៦០ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,៦៥៧ ពាន់​លាន​ដុល្លារ។

៣. Frozen II
រឿង “Frozen II” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី៧ វិច្ឆិកា​ឆ្នាំ​២០១៩​នៅ Dolby Theatre និង​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ឯ សហរដ្ឋអាមេរិក ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ១៥០ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,២២៨ ពាន់​លាន​ដុល្លារ។

៤. Spider-Man: Far From Home
រឿង “Spider-Man: Far From Home” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី២៦ មិថុនា​ឆ្នាំ​២០១៩ នៅ​សហរដ្ឋអាមេរិក និង​នៅ​ថ្ងៃ​ទី២៦ មិថុនា​ឆ្នាំ​២០១៩​នៅ​ឯ TCL Chinese Theatre ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ១៦០ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,១៣២ ពាន់​លាន​ដុល្លារ។

៥. Captain Marvel
រឿង “Captain Marvel” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី២៧ កុម្ភៈ​ឆ្នាំ​២០១៩ នៅ London និង​នៅ​ថ្ងៃ​ទី៨ មីនា​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ១៥២ ទៅ ១៧៥ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,១២៨ ពាន់​លាន​ដុល្លារ។

៦. Toy Story 4
រឿង “Toy Story 4” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី១១ មិថុនា​ឆ្នាំ​២០១៩ នៅ El Capitan Theatre និង​នៅ​ថ្ងៃ​ទី២១ មិថុនា​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​អស់ ២០០ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,០៧៣ ពាន់​លាន​ដុល្លារ។

៧. Joker
រឿង “Joker” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី៣១ សីហា​ឆ្នាំ​២០១៩ នៅ Venice និង​នៅ​ថ្ងៃ​ទី៤ តុលា​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​អស់ ៥៥ ទៅ ៧០ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,០៦៣ ពាន់​លាន​ដុល្លារ។

៨. Aladdin
រឿង “Aladdin” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី៨ ឧសភា​ឆ្នាំ​២០១៩ នៅ Grand Rex និង​នៅ​ថ្ងៃ​ទី២៤ ឧសភា​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​អស់ ១៨៣ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ១,០៥០ ពាន់​លាន​ដុល្លារ។

 

៩. Star Wars: The Rise Of Skywalker
រឿង “Star Wars: The Rise Of Skywalker” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី១៦ ធ្នូ​ឆ្នាំ​២០១៩​នៅ Hollywood និង​នៅ​ថ្ងៃ​ទី២០ ធ្នូ​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​អស់ ២៧៥ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ៧៧៤ លានដុល្លារ។

១០. Hobbs & Shaw
រឿង “Hobbs & Shaw” បាន​ចាប់​បញ្ចាំង​ថ្ងៃ​ទី១៣ កក្កដា​ឆ្នាំ​២០១៩​នៅ Dolby Theatre និង​នៅ​ថ្ងៃ​ទី២ សីហា​ឆ្នាំ​២០១៩​នៅ​ឯ​សហរដ្ឋអាមេរិក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​អស់ ២០០ លាន​ដុល្លារ ហើយ​ទទួល​បាន​ចំណូល​វិញ​ចំនួន ៧៥៨ លាន​ដុល្លារ៕

ចុចអាន៖ IP MAN 4 រំពឹងកក្រើក ស្របពេល​កុំកុំលាឈប់ពីការសម្តែង

ចុចអាន៖ តារាសម្តែងស្រីអាយុ ១៦ ឆ្នាំ VANDA MARGRAF បង្ហាញស្នាដៃដំបូងក្នុងរឿង “IP MAN 4”

ប្រែសម្រួល៖ សន ផានិត