រឿងភាគកូរ៉េល្បីៗក្នុងឆ្នាំ ២០១៩ដែលអ្នកគាំទ្រមិនគួររំលង

កំឡុងឆ្នាំ ២០១៨ គឺជាឆ្នាំដ៏ល្អសម្រាប់រឿងភាគរបស់កូរ៉េ សម្បូរទៅដោយរឿងភាគល្អៗ ប៉ុន្តែក្នុងឆ្នាំ២០១៩ ក៏មិនធម្មតាដែរ។​ រឿងជាច្រើនកំពុងត្រូវបានទស្សនិកជនតាម​ដានអស់ពីមួយរឿង​ចូលមួយរឿង ជាពិសេសតួសម្តែងល្បីៗក៏បានត្រលប់មកចូលរួមសម្តែងសាជាថ្មី ដែលធ្វើឲ្យហ្វេនមាន​ការ​រំជើបរំជួលដោយអាក់ខានទស្សនាមិនបាន។ ខាងក្រោមនេះ​ជារឿងថ្មីៗដែលពេញនិយមក្នុងឆ្នាំ២០១៩៖

១.​ Sky Castle

និយាយពីអ្នកម្តាយស្រស់ស្អាត៤រូប ដែលព្យាយាមការពារស្ថានភាពគ្រួសាររបស់ពួកគេពីសំណាក់សង្គមជាន់លើនៃសង្គមកូរ៉េខាងត្បូង។


២. The Last Empress

រឿងភាគកូរ៉េដែលជាប់ឋានៈជាខ្សែរាជវង្ស រាល់អាថ៌កំបាំងគួរឲ្យតក់ស្លុតត្រូវបានគាស់កកាយ ហើយក៏ឈានដល់ការធ្វើឃាតដោយអាថ៌កំបាំង។


៣. Romance is a Bonus Book

និយាយពីមនុស្សសម្នាក់ដែលព្យាយាមស្វែងរកការងារ ព្រមទាំងបានកុហកពីប្រវត្តិរបស់នាងដើម្បីបានការងារធ្វើ។ មានការចូលរួមសម្តែងដោយតារាសម្តែងកូរ៉េដ៏ល្បី លោក Lee Jong sook ដែលបានដើរតួជាអ្នកនិពន្ធនាយកក្នុងរឿងនេះ។


៤. Touch Your Heart

ជារឿងមនោសញ្ចេតនាថ្មីដែលសម្តែងដោយតារាសម្តែងលោក Lee Dong Wook ធ្លាប់បានសម្តែងរឿងដ៏ល្បីមួយគឺរឿង Goblin កាលពីឆ្នាំ២០១៦ ។ ពួកគេទាំងពីរបានចាប់ដៃគ្នាសម្តែងជាតួអង្គគោលក្នុងរឿងថ្មីមួយនេះ។


៥. The Fiery Priest

និយាយពីអាចារ្យម្នាក់មិនអាចគ្រប់គ្រងពីកំហឹងរបស់គាត់នៅពេលដែលមានបញ្ហាកើតឡើង ឬក៏រឿងមិនសុខអ្វីមួយធ្វើឲ្យគាត់ខឹង។ បន្ថែមពីនេះ រឿង ដែលមាន៤០ភាគនេះពិតជាមិនធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ធុញទ្រាន់ ។


៦. Doctor Prisoner

Nam Goong Min ដើរតួជាគ្រូពេទ្យដែលត្រូវគេបង្ខំឱ្យយកទេពកោសល្យរបស់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងគុហ+កបន្ទាប់ពីការលេចចេញរោគសញ្ញាខុសប្រក្រតីបានច្រានគាត់ចេញពីមុខតំណែងមន្ទីរពេទ្យ។


៧. My Absolute Boyfriend

ខ្ញុំគិតថាយើងទាំងអស់គ្នាអាចយល់ស្របថាការណាត់ជួបអាចជាសុបិន្តអាក្រក់។ ប៉ុន្តែចុះយ៉ាងណាប្រសិនបើអ្នកអាចធ្វើឱ្យដំណើរការកាន់តែប្រសើរឡើងតាមរយៈការបញ្ជាទិញមិត្តប្រុសដ៏ល្អឥតខ្ចោះតាមអ៊ិនធរណេតហើយពួកគេក៏ស្រាប់តែបង្ហាញខ្លួននៅខាងមុខទ្វារផ្ទះរបស់យើង តើយើងមានអារម្មណ៍យ៉ាងណា?


៨. Angel’s Last Mission: Love

ជីវិតនារីរបាំបាឡេត្រូវបានបោះបង់ការងារដែលនាងស្រលាញ់នេះចោលទាំងស្រុងនៅពេលដែលនាងបានជួបឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់មួយធ្វើឲ្យភ្នែករបស់នាងពិកា ប៉ុន្តែដោយសារតែទេវតាដែលចាំតាមជួយការពារនាង​ព្រមទាំងការស្រលាញ់ពីមនុស្សជុំវិញខ្លួន នាងក៏អាចត្រលប់ទៅរកក្តីសង្ឃឹមសារជាថ្មី។


៩. My First First Love

រឿងភាគនេះដើរតាមគន្លងមិត្តភក្តិ ៥ នាក់ក្នុងវ័យ ២០ ឆ្នាំ ដែលរស់នៅក្រោមដំបូលផ្ទះតែមួយ ដូច្នេះអ្នកនឹងដឹងថាវាជិតមានរឿងរញ៉េរញ៉ៃកើតឡើងហើយ។

១០. Chief of Staff

ពួកគេមានគ្រោងការណ៍រៀបចំឧបាយកល កិច្ចការខុសច្បាប់ សកម្មភាពព្រហ្មទណ្ឌធ្ងន់ធ្ងរ និងការភូតកុហកប្រជាជនទូទៅដោយអ្នកបោះឆ្នោតដោយមនុស្សដែលពួកគេចូលកាន់តំណែងមានសម្លេងសមរម្យសម្រាប់ថ្ងៃនិងពេលវេលាដែលយើងកំពុងតែរស់នៅ។

១១. Hotel De Luna

ជារឿងពាក់ព័ន្ធនឹងគំនុំពីអតីតកាល រហូតJang Man wol ដែលសម្តែងដោយ IU មិនបានទៅចាប់ជាតិ ព្រមទាំងបានក្លាយខ្លួនជាម្ចាស់សណ្ឋាគារខ្មោច។ រឿងរ៉ាងជាច្រើនចាប់ផ្តើមប្រែប្រួលនៅពេលដែលនាងបានជួបតួប្រុស។

ប្រែសម្រួល៖ មួង ពិសី