BREAKING NEWS
Search

​តារា​ប្រុស ៥​ដួង​ ជាប់​ជា​តារាពេញនិយមបំផុត​ក្នុង​រឿង​ភាគ​ថៃ

តារា​ថៃ​ទាំង​៥​ដួង​ត្រូវ​បាន Krung Thep Poll ​បង្ហាញ​លទ្ធ​ផល​កាល​ពី​ថ្ងៃ​ទី ២៩ នេះ​ជា​តារា​ដែល​មាន​អ្នក​ចូល​ចិត្ត​និង​គាំទ្រ​ច្រើន ជា​មួយ​នឹង​រឿង​ភាគ​ល្បីៗរបស់​ពួក​គេ។

តាម​រយៈ Krung Thep Poll បាន​ឱ្យ​ដឹង​ថា​ Nadech Kugimiya ជា​តារា​ទី​១ ដែល​មាន​ការ​គាំទ្រ​ដល់​ទៅ ២១,៤% ហើយ​លេខ​២ បាន​ទៅ​លើ​ Weir Sukollawat ជា​មួយ​ការ​គាំទ្រ ១៧,៤%។

ចំណែក​ឯ​Mario Maurer បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ជា​មួយ​ការ​គាំទ្រ​ចំនួន ៧.១% និង​ Boy Pakorn បាន​ឈរ​ក្នុង​ចំណាត់​លេខ​៤ ដែល​មាន​អ្នក​គាំទ្រ ៤,៥%។ នៅ​ក្នុង​នោះ​ផង​ដែរ James Jirayu ជា​កូន​ពៅ​ក្នុង​តារាង​ដែល​ទទួល​បាន​ការ​គាំទ្រ ៤,៤%។

ទាំង​អស់​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​តារា​ប្រុស​​ទាំង​៥​នាក់​នេះ ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​ខ្សែ​ភាគ​យន្ត​ភាគ​របស់​ថៃ ដែល​ពេញ​និយម​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។

តារា​សម្ដែង​ថៃទាំង៥នាក់នេះ ក៏មាន​ការ​គាំទ្រជា​ច្រើនពី​សំណាក់​ទស្សនិកជន​ ដែល​រស់​នៅ​ប្រទេសថៃនិង​តាម​ប្រទេស​ក្នុង​អាស៊ីមួយ​ចំនួន តាម​រយៈរឿង​ភាគ​ការ​សម្ដែងផ្សេងៗរបស់​ពួក​គេ៕

Nadech

 

Weir

Mario

 

Boy Pakorn

 

James Jirayu

ចុចអាន៖ តារាប្រុស​​ថៃ ៦រូប​​ដែល​​ស៊ី​ថ្លៃ​​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៩ មួយ​ភាគ​ៗ​មិន​តិច​ពាន់​ដុល្លារ

ចុចអាន៖ ៩​ចំណុច​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី BAIFERN PIMCHANOK

ប្រែសម្រួល៖ សន ផានិត