មកស្គាល់ App កំពូលៗ៥ដែលគេបង្កើតលេងៗ ឥឡូវមានតម្លៃវាល់លាន

អត្ថបទនេះ នឹងក្លាយជាការអានកម្សាន្តបានទំាងរីករាយទំាងចំណេះ​ដឹង​ប្រសិនបើអ្នកអានជាមនុស្ស​ចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។ មិនចាប់អារម្មណ៍​ព្រោះ​ខុសវ័យ​អាចផើ្ញទៅកូនៗបាន!

App លេខ៥ Clash of Clans

តម្លៃបច្ចុប្បន្ន៖ ១០,២ ពាន់លានដុល្លារ


Appនេះ ត្រួតត្រាលើកំពូលតារាង​កម្មវិធីទូរសព្ទ​អស់រយៈពេលជាច្រើនខែមកហើយ ដោយ​រកចំណូលបានជាង ២ ពាន់លានដុល្លារអាមេរិកមួយឆ្នាំៗ។

App លេខ ៤ Square

តម្លៃបច្ចុប្បន្ន៖ ១៩ ពាន់លានដុល្លារ


បុរសដែលបានបង្កើត Twitterឈ្មោះរបស់គាត់គឺ Jack Dorsey ក៏ជាស្ថាបនិកនៃសេវាកម្ម Square ដែលជាសេវាកម្មទូទាត់តាមទូរស័ព្ទធំបង្អស់មួយ។

កម្មវិធីនេះ​ជាអ្នកទូទាត់ប្រាក់ខែអនឡាញ​ឈានមុខធំបង្អស់មួយនៅលើពិភពលោកនេះ។

App លេខ៣ KakaoTalk

តម្លៃបច្ចុប្បន្ន៩,៨ ពាន់លានដុល្លារ


នេះគឺជាកម្មវិធីផ្ញើសារធំបំផុតរបស់ប្រទេសកូរ៉េ។ ពួកគេបានចាប់ផ្តើមដំបូង​គ្រាន់តែ​ជាកម្មវិធីជជែក តែឥឡូវនេះបានវិវត្តទៅជាកម្មវិធីប្រជាប្រិយបំផុត សម្រាប់សេវាកម្មនានា​ចាប់ពីធនាគាររហូតដល់ការលេងហ្គេមជាមួយគ្នា ការចាក់តន្ត្រីនិងការចែកចាយអាហារស្រស់ៗលឿនៗគឺថា អ្វីគ្រប់យ៉ាងបានមូល​នៅក្នុងកម្មវិធីនេះ​តែមួយអស្ចារ្យខ្លាំង​។

App លេខ​២ WeChat

តំលៃបច្ចុប្បន្ន ប្រហែល ១០០ ពាន់លានដុល្លារ
សម្រាប់ WeChat ដែល​កំពុងត្រួតត្រាពេញ​ប្រទេសចិននិងតំបន់ជុំវិញដទៃក្បែរៗ  ពីដំបូង​គ្រាន់តែ​ចាប់ផ្តើមជាកម្មវិធីប្រភេទសម្រាប់ យុវវ័យ​ជជែកកំសាន្ត ទាក់ទាញមនុស្សចូលមកស្គាល់គ្នា ហើយបន្ទាប់មកបានវិវត្តទៅជាវេទិកាពហុរួមទំាង​​ប្រតិបត្តិការហិរញ្ញវត្ថុចាប់ពីធនាគាររហូតដល់ផ្ញើប្រាក់និងបង់ប្រាក់។

ប្រជាជននៅចិនភាគច្រើនប្រើ WeChat សម្រាប់ការទិញទំនិញប្រចាំថ្ងៃនានា​ដោយសារ​វាងាយស្រួល​និងទទួលយក។

App លេខ១  Shazam

ការវាយតំលៃបច្ចុប្បន្នៈប្រហែល ១ កោដិដុល្លារ


អ្នកណាមិនស្រឡាញ់ាAppសាហ្សាមពិសេសកុនធំរបស់ហូលីវូដនៃវេទមន្តនេះ។ ​ចំណែក​នៅក្រៅកុន ក្រុមហ៊ុនShazamនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ នៅក្នុងយុគសម័យស្មាតហ្វូនដើម្បីគ្រាន់តែ បទចម្រៀងអ្វីខ្លះកំពុងមាន​ក្នុងបណ្តញា​ទូរស័ព្ទ។

បន្ទាប់មក ដល់​អាយុកាលអធិរាជរបស់ស្មាតហ្វូនមកដល់ អ្វីៗបានផ្លាស់ប្តូរ។ ក្រុមហ៊ុននេះរីកដុះដាលក្នុងប្រជាប្រិយភាពធំលឿនតាមមិនទាន់ ប៉ុន្តែមិនដែលឃើញមានមូលដ្ឋានគ្រឹះទេ។ នៅលើកំពូលតារាងរបស់ពួកគេក្រុមហ៊ុននេះ មានតម្លៃប្រហែល ១,២ ពាន់លានដុល្លារដែលភាគច្រើនដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់ធំ។

នៅខែធ្នូឆ្នាំ ២០១៧ ក្រុមហ៊ុនអេបផលបានឈានជើងចូលនិងទិញក្រុមហ៊ុននេះក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ប៉ុន្តែពួកគេចំណាយត្រឹមតែ ៤០០ លានដុល្លារប៉ុណ្ណោះ។ ពួកគេបានកែលម្អប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់Shazam ដើម្បីដាក់​បញ្ចូលសេវាកម្មតន្រ្តីឱ្យApple Music ។

ស្រស់