BREAKING NEWS
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣១​ ខែមីនា​ កើតឡើង​៩​លើក​ស្លាប់​៧​នាក់ ​របួសធ្ងន់​ស្រាល​១២​នាក់

ភ្នំពេញ ៖ យោងតាម​របាយ​ការ​ណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន ៩​លើក ( យប់ ៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ ( ស្រី ១​នាក់ )។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បណ្តាល​ឲ្យ​មនុស្ស​រង​របួស​សរុប​១២​នាក់ ( ស្រី ៥​នាក់ ) ក្នុងនោះ​រងរបួស​ធ្ងន់​៥​នាក់ ( ស្រី ២​នាក់ ) និង​រងរបួស​ស្រាល ៧​នាក់ ( ស្រី ៣​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១១​នាក់ ( យប់ ៧​នាក់ )។

មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន ៤​លើក ( ស្លាប់ ៣​នាក់ ) , មិន​គោរព​សិទ្ធិ ៣​លើក ( ស្លាប់ ៣​នាក់ ) , មិន​ប្រកាន់​ស្តាំ ១​លើក ( ស្លាប់ ១​នាក់ ) , និង ប្រជែង​គ្រោះថ្នាក់ ១​លើក។​

ដោយឡែក កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន ១៤​លើក ( យប់ ៨​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់ ( ស្រី ៣​នាក់ ) រងរបួស សរុប ២៣​នាក់ ( ស្រី ៦​នាក់ ) ក្នុងនោះ​រងរបួស​ធ្ងន់ ១២​នាក់ ( ស្រី ៣​នាក់ ) និង​រងរបួស​ស្រាល ១១​នាក់ ( ស្រី ៣​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១៤​នាក់ ( យប់ ៩​នាក់ )។

មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី មិន​គោរព​សិទ្ធិ ៥​លើក ( ស្លាប់ ១​នាក់ ) , មិន​ប្រកាន់​ស្តាំ ២​លើក , ប្រជែង​គ្រោះថ្នាក់ ៣​លើក ( ស្លាប់ ៣​នាក់ ) , ស្រវឹង ១​លើក , បត់​មិន​ប្រយ័ត្ន ១​លើក ( ស្លាប់ ២​នាក់ ) , ងងុយដេក ១​លើក ( ស្លាប់ ១​នាក់ ) និង កត្តា​យានយន្ត ១​លើក ( ស្លាប់ ១​នាក់ )៕
​រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114