ភ្នំ​ម្រេចកង្កែប​នាពេល​រាត្រី កំពុង​ទាក់ទាញ​អ្នក​ស្រឡាញ់​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង

ភ្នំ​ម្រេចកង្កែប គឺ​ស្ថិតនៅក្នុង​តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​ខេត្តកោះកុង ហើយ​ខេត្តកោះកុង​ទាំងមូល​​ជា​ខេត្ត​ដែល​ប្រកបដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់​បូរាណ​ដែល​កំពុង​ទាក់ទាញ​អ្នក​ស្រឡាញ់​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។ ក្នុងនោះ តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង គឺជា​តំបន់​មួយ ដែល​មាន​សក្តានុពល​ខ្លាំងជាងគេ ដោយសារ​មាន​ព្រៃភ្នំ និង​ទឹកជ្រោះ​ជាដើម​។

តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​មាន​ចម្ងាយ​ប្រមាណ​២៤​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ថ្មបាំង ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង មាន​សក្តានុពល​លើ​ទី​(១)​ព្រៃភ្នំ (២)​ទឹកជ្រោះ (៣)​សត្វព្រៃ (៤)​ត្រី​នាគ (៥)​ក្រពើ​ភ្នំ (៦)​រូងភ្នំ​បូរាណ និង​(៧)​របាំ​ប្រពៃណី​។

​ក្រៅពី​តំបន់​ទេសចរណ៍ ដែល​ល្បីល្បាញ​ខាងលើ​ខេត្តកោះកុង មាន​តំបន់​សក្តានុពល ច្រើន​កន្លែង​ផ្សេងទៀត ដែល​រួមមាន ទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់​ថ្ម​ដំរី ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ទន្ទឹមនឹងនេះ ភូមិ​ពោធិ៍​បឹង និង​ភូមិ​ព្រះអង្គ​កែវ ក្នុង​ឃុំ​ដង​ពែង ក៏មាន​តំបន់​សក្តានុពល​ជាច្រើន​ដូចជា​ទឹកធ្លាក់ ទេសភាព​ដងស្ទឹង សត្វព្រៃ និង​ព្រៃភ្នំ​៕
ប្រភព​ក្រសួងបរិស្ថាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114