ទីបំផុត​! មិត្ត​ហ្វូ​ន​ បាន​ស្វែង​រកឃើញ​ម្ចាស់​រថយន្ត TOYOTA HILUX REVO ស៊េរី​ឆ្នាំ​2020 ពី​កម្មវិធី បញ្ចូល​លុយ​ឈ្នះ​រង្វាន់​មហស្ចារ្យ​ហើយ

ភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​20 ខែមករា ឆ្នាំ​2020 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​រថយន្ត​ស៊េរី​ថ្មី​ទំនើប​ម៉ាក TOYOTA HILUX REVO ស៊េរី​ឆ្នាំ​2020 ទៅកាន់​អតិថិជន​ដែលមាន​សំណាង​ពី​កម្មវិធី «​បញ្ចូល​លុយ​ឈ្នះ​រង្វាន់​មហស្ចារ្យ​» នៅឯ​ការិយាល័យ​កណ្តាល​របស់ខ្លួន​។

អ្នកស្រី ហាក់ ស្រី រស់នៅ​រាជធានី​ភ្នំពេញ ជា​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​រថយន្ត​ទំនើប​នេះ​បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ឥតឧបមា​ថា​ ៖ “​ខ្ញុំ​អរ​ចង់​ហោះ​នៅពេលដែល​ក្រុមហ៊ុន​តេ​មក​បញ្ជាក់​ថា ខ្ញុំ​ឈ្នះ​រង្វាន់​ឡាន​១​គ្រឿង​នេះ​។ ដំបូង​ភ័យ​ណាស់​ខ្លាច​គេ​បោកប្រាស់ ព្រោះ​អី​ធ្លាប់​គេ​ខ​ល​មក​បោក​ប្រាស់​បន្លំ​ច្រើនដង​” អ្នកស្រី​បន្តថា ​៖ មិត្ត​ហ្វូ​ន​ពិតជា​បានប្រគល់​រង្វាន់​ដ៏​អស្ចារ្យ​នេះ​មក​នាង​ខ្ញុំ​ពិតមែន​។ សូម​អតិថិជន​ទាំងអស់​ជឿជាក់​ជាមួយ​ការផ្តល់ជូន​នេះ​!
​អតិថិជន​មាន​សំណាង​ម្នាក់ទៀត ​មកពី​ខេត្ត​កណ្តាល​ លោក​ អ៊ុត ណេង ឈ្នះ​រង្វាន់​ទូរសព្ទ​ដៃ​ទំនើប​ម៉ាក iPhone 11 Pro ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ថា ​៖ «​រង្វាន់​នេះ​ពិតប្រាកដ​ណាស់ ខ្ញុំ​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​មិត្ត​ហ្វូ​ន ហើយ​គ្រាន់តែ​បញ្ចូល​លុយ​មិន​នឹកស្មានថា ​ឈ្នះ​រង្វាន់​ទូរសព្ទដៃ​ដ៏​ទំនើប​មួយ​នេះ​ទេ​»​។

អតិថិជន​ដែល​ឈ្នះ​រង្វាន់​ផ្សេងៗ​ទៀត​សុទ្ធតែ​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ក្នុង​ពី​ធី​ប្រគល់​រង្វាន់​នេះ​។
​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ លោក​ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មាន​ប្រសាសន៍​ថា ​៖ «​ខ្ញុំបាទ​មាន​កិត្តិយស​ក្នុងការ​ប្រគល់​រង្វាន់​ជូន​អតិថិជន​មហា​សំណាង​យើង​នៅថ្ងៃនេះ​។

ការរៀបចំ​កម្មវិធី​ពិសេសៗ​របស់​មិត្ត​ហ្វូ​ន​ពិត​ជាមាន​តម្លាភាព និង​សច្ចភាព​ទៅដល់​អតិថិជន​គ្រប់រូប​ដែល​តែងតែ​ជឿជាក់​ និង​គាំទ្រ​លើ​សេវាកម្ម​របស់​មិត្ត​ហ្វូ​ន ហើយ​ឆាប់ៗ​ខាងមុខនេះ​ មិត្ត​ហ្វូ​ន​ នឹង​ផ្តល់ជូន​នូវ​កម្មវិធី​ថ្មីៗ​និង​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​»​។

នៅក្នុង​ពិធី​នេះ​មិត្ត​ហ្វូ​ន​បានប្រគល់​នូវ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទៅកាន់​អតិថិជន​ដែល​មាន​សំណាង​ដូចជា ​៖
-​រង្វាន់​រថយន្ត TOYOTA HILUX REVO ស៊េរី​ឆ្នាំ​2020 បាន​ទៅលើ​អ្នកស្រី ហាក់ ស្រី មកពី​រាជធានី​ភ្នំពេញ​
-​រង្វាន់​ទូរសព្ទដៃ iPhone 11 Pro បាន​ទៅលើ​លោក អ៊ុត ណេង មកពី​ខេត្ត​កណ្តាល​
-​រង្វាន់​ទូរទស្សន៍ LG Smart TV 49 អ៊ី​ញ បាន​ទៅលើ ​អ្នកនាង រៀល សំអាត មកពី​ខេត្ត​ស្វាយរៀង
-​រង្វាន់​ទូទឹកកក SAMSUNG បាន​ទៅលើ​អ្នកស្រី ខ្នា រ៉េ​ន មកពី​ខេត្តកំពង់ធំ
​មិត្ត​ហ្វូ​ន​ ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​លើ​សេវា​គ្របដណ្ដប់​ទូទាំង​ប្រទេស អត្រា​តម្លៃ​សមរម្យ រួមជាមួយ​នឹង​ការផ្តល់ជូន​កម្មវិធី​ពិសេសៗ​ទៅដល់​អតិថិជន​រប​ស់​ខ្លួន​រៀងរាល់​ខែ​។

ការផ្តល់ជូន​នេះ ​គឺជា​ការឆ្លើយតប​ទៅដល់​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​ប្រើប្រាស់​បណ្តាញ​មិត្ត​ហ្វូ​ន​យ៉ាង​ពេញទំហឹង​តាំងពី​ខ្លួន​បើក​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុ​ជាជាង​១០​ឆ្នាំ​មកនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114