មនុស្ស​៣​នាក់​ របួសធ្ងន់​-ស្រាល ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍

​រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់-​ស្រាល ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០​កន្លងទៅ តាមផ្លូវ​លំ​មួយ​ខ្សែ ត្រង់ចំណុច​ភូមិ​វៀង​ចាន់ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង​។​

​មន្ត្រីនគរបាល​ស្រុក​តា​វែង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ លឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាតិ​ព្រៅ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ​រងរបួស​ធ្ងន់​។​

​អ្នក​រួមដំណើរ​ ឈ្មោះ វិ​ន ធឺ​ម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ព្រៅ រស់នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ ស្រុក​តា​វែង រង​របួស​ធ្ងន់​។​ រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត ​ជិះ​ដោយ​ ឈ្មោះ ធឺ​ម កាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួស​ស្រាល​។​

​ក្រោយ​កើតហេតុ ​ជនរងគ្រោះ​ទាំង​៣​នាក់ ​ត្រូវបាន​គេ​ដឹកបញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ស្រុក ​ដើម្បី​ព្យាបាល​។ ដោយឡែក​ម៉ូតូ​ពីរ​គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​វែង​ក្រោម ដើម្បី​រង់ចាំ​ធ្វើការ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕


អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114