រ៉ឺម៉ក​ ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ម៉ូតូ​មកពី​ក្រោយ​ បុក​របួស៣​នាក់​

រតនគិរី ៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ បុក​នឹង​រ៉ឺម៉ក​ម៉ូតូ ​បាន​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់​ស្រាល ខណៈ​ម៉ូតូ​២​គ្រឿង​ជិះ​មិនបាន​ប្រុងប្រយ័ត្ន​ទាំងសងខាង​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​ផ្ទះ​កា​ទ្រឹង ទួត ស្ថិតនៅ​ក្នុង​ភូមិ​តង​កា​ម៉ា​ល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​ ខេត្ត​រតនគិរី។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងថា អ្នក​បើកបរ​ម៉ូតូ​ ឈ្មោះ យិន ប្រ​ប៉ាយ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួស​ធ្ងន់​បាក់​កំភួន​ជើង​ខាងឆ្វេង​។​

ចំណែក​អ្នក​បើកបរ​ម៉ូតូ​រ៉ឺម៉ក​ ឈ្មោះ ជា វុ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​អេតចាយ មាន​ទីលំនៅ​ភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​ ខេត្ត​រតនគិរី (គ្មាន​របួស​)។​ អ្នក​រួម​ដំណើរ​ ឈ្មោះ រ៉ែ​ន ស្រីអូន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មេផ្ទះ (​គ្មាន​របួស)។

មន្ត្រី​នគរបាល​បាន​បន្ត​ថា ខណៈ​ម៉ូតូ​រ៉ឺម៉ក​ដឹក​អេតចាយ​បាន​បើក​នៅ​ពីមុខ​មិនបាន​ប្រុងប្រយ័ត្ន​ ហើយ​ឆ្លង​ផ្លូវ ស្រាប់​តែ​មាន​ម៉ូតូ​ជនរងគ្រោះ​ជិះ​ពីក្រោយ​ ក៏​បុក​ពេញទំហឹង​តែម្ដង ​បណ្តាល​ឲ្យ​របួសធ្ងន់​។​

​ក្រោយពេល​កើតហេតុ ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ដឹក​បញ្ជូន​ជនរងគ្រោះ​១​នាក់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

ក្រោយពេល​កើតហេតុ​រួច ​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវបាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕


អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114