ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ស្លាប់​ភ្លាម​មួយ​រំពេច ​ក្រោយ​ពី​ជិះ​ម៉ូតូ​លឿន​ពេល​យប់​ ទៅ​បុក​គោយន្ត​កន្ត្រៃ​​ចត​ស្ងៀម

ឧត្តរមានជ័យ ​៖​ បុរស​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ ​ក្រោយ​ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពេលយប់ ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ទៅ​បុក​គោយន្ត​កន្ត្រៃ​ ស្រប​ទិស​គ្នា ​ចត​ស្ងៀម​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៦៨ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៩៤-៩៥​ ​ កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​គី​រី​វ​ន្ត័ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ Honda wave ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​ ឈ្មោះ រឿ​ម សុខា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​គិរី​វ័​ន្ត សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​ ​ ​​បើក​ពី​ជើង​ទៅ​ត្បូង ​​ទៅ​បុក​គោយន្ត​ពីក្រោយ ដែល​គោយន្ត​កំពុង​ឈប់ ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង។ អ្នក​បើក​គោយន្ដ​កន្ត្រៃ​ដឹក​ស្រូវ​ឈ្មោះ តៃ ថៃ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ប្រាសាទ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​គ្មាន​របួស)។

សមត្ថកិច្ច​បាន​បន្ត​ថា ​​មូលហេតុ​​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ ដោយសារ​ អ្នកបើកបរ​ម៉ូតូ​ប្រើ ប្រាស់​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ជ្រុល​ទៅ​បុក គោយន្ត​កន្ត្រៃ​បែក​កង់​ឈប់​​លើ​គំនូស​ស។ក្រោយពេល​កើតហេតុ​​ កម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ​ចរាចរណ៍​ខេត្ត​ ចុះ​ធ្វើ​ការ​ត្រួតពិនិត្យ វាស់វែង កន្លែង​កើត​ហេតុ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​​​សព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

ចំណែក​វត្ថុតាង​ ត្រូវ​បាន យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​បណ្ដោះអាសន្ន រង់ចាំ​ដោះ​គ្នា​នៅ​ពេល​ក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114