ឪពុក​ជិះ​ម៉ូតូឌុប​កូន, ​​រថយន្ត​ ​រេ​ចង្កូត​ទៅ​បុក​​​ បណ្ដាល​ឲ្យ​កូន​ស្លាប់​ ឪពុក​​​​របួស​ធ្ងន់​គ្មាន​សង្ឃឹម​រស់
BREAKING NEWS
Search

ឪពុក​ជិះ​ម៉ូតូឌុប​កូន, ​​រថយន្ត​ ​រេ​ចង្កូត​ទៅ​បុក​​​ បណ្ដាល​ឲ្យ​កូន​ស្លាប់​ ឪពុក​​​​របួស​ធ្ងន់​គ្មាន​សង្ឃឹម​រស់

ស្ទឹងត្រែង​ ៖ ​ឪពុក​ជិះ​ម៉ូតូឌុប​កូន អ្នកបើកបរ​រថយន្ត​សង្ស័យ​និយាយ​ទូរ​សព្ទ​ បាន​រេ​ចង្កូត​ទៅបុក​ខាងស្ដាំ​ដៃ​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​កូនប្រុស​អាយុ​បី​ឆ្នាំ​ស្លាប់​ភ្លាមៗ​ និង​ឪពុក​របួសធ្ងន់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ តែ​ប្រហែល​គ្មាន​សង្ឃឹម​ទេ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​ការ​ពេលវេលា​ម៉ោង៥និង៣០នាទី​ថ្ងៃ​ទី២៤​ ខែ​មករា​ឆ្នាំ២០២០(​ចំ​ថ្ងៃ​សែន​ចិន​) ​​ត្រង់​នៅ​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុង​ភូមិ​គីឡូ៨​ /​សង្កាត់​សាមគ្គី​/​ក្រុង​/​ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ​វៀង ចំប៉ា ភេទ​ប្រុស អាយុ​ប្រហែល៤០ ឆ្នាំ (​ឪពុក​)​ជា​មន្ត្រី​យោធា (​របួសធ្ងន់​)​ កូនប្រុស អាយុ៣ឆ្នាំ​ បាន​ស្លាប់ និង​មាន​ទីលំនៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​បរាជ័យ ខេត្ត​ស្ទឹងត្រែង។ ចំណែក​អ្នកបើកបរ ដែល​រត់​គេច​ខ្លួន​ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ។

សមត្ថកិច្ច​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើ​តាម​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​កើតហេតុ​ គេ​បាន​ឃើញ​មន្ត្រី​យោធា​រងគ្រោះ ​​​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​០១៨​ ពណ៌​ខ្មៅ​ដឹក​កូន​មកដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ ខណៈ​នោះ​ក៏​មាន​រថយន្ត​ម៉ាក​​ នីសាន់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2 AD 0463​បើកបរ​ក្នុង​ល្បឿន​លឿន សង្ស័យ​និយាយ​ទូរសព្ទ មកដល់​ចំណុច​ផ្លូវ​កោង​ បាន​រេ​ចង្កូត​ទៅ​បុក ខាងស្ដាំ​ដៃ​ម៉ូតូ​ពេញទំហឹង អូស​ប្រហែល៥០ម៉ែត្រ​ ហើយ​រេ​មក​​ស្ដាំ​ដៃ​របស់​ខ្លួន​វិញ ធ្វើឲ្យ​កូនប្រុស​ស្លាប់​ភ្លាមៗ​ និង​ឪពុក​របួសធ្ងន់​ដក​ស្រកា​មាន់ ដោយ​គេ​សង្ស័យ​ថា គ្មាន​សង្ឃឹម​នោះ​ទេ។

ចំណែក​អ្នក​បើកបរ​ បាន​ចុះ​មក​ឈរ​បន្តិច ​គ្មាន​អ្នកណា​ឃាត់​ ​​ក៏​គេច​ខ្លួន​បាត់។ ក្រោយ​កើតហេតុ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​សាមគ្គី​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត​បង្ក​ និង​ម៉ូតូ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រក្សាទុក​ដើម្បីឲ្យ​ភាគី​បង្ក​ ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​នីតិវិធី៕
ងិន​លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114