រថយន្ត​ដឹក​ដី​១​គ្រឿង បើក​លឿន​ក្រឡាប់​ផ្ងារជើង

កោះកុង​ ៖​ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ បើក​ក្នុង​ល្បឿន​លឿន ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង នៅ​ចំណុច​ភូមិ​អណ្ដូងទឹក​ឃុំ​អណ្ដូងទឹក​ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​ លើ​ដង​ផ្លូវ​៤៨ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។

ករណី​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់​ទេ ហើយ​ម្ចាស់​ឡាន គ្រាន់តែ​ឃើញ​អ្នកកាសែត​ទៅ​ មិនបាន​និយាយ​ឆ្លើយឆ្លង​​ ក៏​ដើរ​គេច​ចេញ​តែម្ដង៕
​លឹម​ហួរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114