ស្រវឹង​បើកបរ​ម៉ូតូ​ គ្មាន​ការ​ប្រុង​ប្រយ័ត្ន បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់

ឧត្ដរមានជ័យ ​៖​ បុរស​ម្នាក់ ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ បើកបរ​ម៉ូតូ​ គ្មាន​ការ​ប្រុង​ប្រយ័ត្ន បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​លើ​ផ្លូវ​ក្រួស​ក្រហម ក្នុង​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី។

ជនរងគ្រោះ​ឈ្មោះ​ថៃ សុភា​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​៖ ​សាកសព​ខាងលើ មកលេង​បង​នៅ​ភូមិ​ឃុំ​កើតហេតុ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​ផឹកស៊ី​ស្រវឹង ហើយ​ជិះ​ម៉ូតូ​ទៅ​យក​ប្រពន្ធ​នៅ​ភូមិ​ទួល​ស្វាយ ដល់​ចំណុច​កើតហេតុ​ក៏​ដួល​បោក​ក្បាល បណ្ដាល​ឲ្យ​ស្លាប់។​

​ក្រោយ​ការ​ត្រួតពិនិត្យ របស់​សមត្ថកិច្ច ​​ក៏​បាន​ប្រគល់​​​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕


​អត្ថបទ​៖​ ចាន់ ធី​