រថយន្ត​ម៉ាក​ព្រូស​ បោល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ រួញ​អស់​ផ្នែក​ខាងមុខ ​

​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ បាន​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដោយ​រួញ​អស់​ផ្នែក​ខាង​មុខ​ ខណៈដែល​ម្ចាស់​របស់​វា បើកបរ​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​នោះ​។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​រាត្រី ថ្ងៃ​សុក្រ​៦​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​២៣និង​៣០​នាទី​ ត្រង់ចំណុច​ផ្លូវ​លេខ​២៨៩​ កែង​៥២៨ ក្នុង​សង្កាត់ បឹងកក់​ទី​១ ខណ្ឌ​ទួលគោក។​

មន្ត្រី​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​គោក​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​៦​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី ​ត្រង់ចំណុច​ផ្លូវ​លេខ​២៨៩
​កែង​៥២៨ ក្នុង​សង្កាត់ បឹងកក់​ទី​១ ខណ្ឌ​ទួលគោក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​១​គ្រឿង​ម៉ាក Pruise​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ 6139 បាន​បុក​ទ្រូងផ្លូវ​បាក់​០១​កង់។​
ចំពោះ​គ្រោះមហន្តរាយ​ គឺ​បានធ្វើឲ្យ​ក្បាល​នាគ​បាក់​០១​កង់ និង​រថយន្ត​ខូច​ធ្ងន់​ចំនួន​១​គ្រឿង។​

ក្រោយពេល​កើតហេតុ និង​ក្រោយពី​ធ្វើការ​វាស់វែង​ហើយ សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ទួលគោក​ បាន​ប្រគល់​រថយន្ត​បង្ក​ខាងលើ ទៅ​ឲ្យ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ដើម្បី​យក​ទៅ​រក្សាទុក ​និង​ហៅ​ម្ចាស់​មក​ដោះស្រាយ​ទៅតាម​ច្បាប់​៕​


អត្ថបទ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114