ម៉ូតូ​ពីរ​គ្រឿង​ បុកគ្នាពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ ​របួស​ទាំងសងខាង​
BREAKING NEWS
Search

ម៉ូតូ​ពីរ​គ្រឿង​ បុកគ្នាពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ ​របួស​ទាំងសងខាង​

រតនគិរី ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់​និង​ស្រាល ខណៈ​ជិះ​មិនបាន​ប្រុងប្រយ័ត្ន កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​មុខ​វិទ្យាល័យ​សម្ដេច​ឪ សម្ដេច​ម៉ែ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឈ្មោះ យ៉េត ឆៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ម៉ូតូ​មាន​ទីលំនៅ​ភូមិ​បរ​ញ៉ុ​ក ស្រុក​បរ​កែវ ខេត្ត​រតនគិរី បើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១A-៥១៩៨ របួសស្រាល។ រីឯ​ឈ្មោះ លេង ភក្តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ​​មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង បើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក Dream ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី ១A-៥៧២៣ រង​របួស​ធ្ងន់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​ម៉ូតូ​២​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។​

​ដោយឡែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​បាន​កម្លាំង​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត រឹបអូស​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕


អត្ថបទ៖ វុ​ទ្ធ​ឦសាន​