ម៉ូតូ​បុក​គ្នា ​បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ​របួសធ្ងន់​៣​នាក់​ នៅ​ស្រុក​ពួក​
BREAKING NEWS
Search

ម៉ូតូ​បុក​គ្នា ​បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ​របួសធ្ងន់​៣​នាក់​ នៅ​ស្រុក​ពួក​

សៀមរាប ​៖​ ​បុរស​ពីរ​នាក់​ ដែលជា​អ្នក​បើក​ម៉ូតូ​ទាំងសងខាង ​បាន​ស្លាប់​នៅ​នឹង​កន្លែង ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​​ រីឯ​អ្នក​រួម​ដំណើរ​៣​នាក់​ ទៀត​រង​របួស​ធ្ងន់។

ហេតុការណ៍​នោះ​ បាន​កើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០២០ ​ត្រង់​ចំណុច​ផ្លូវ​កៅស៊ូ ​ក្នុងភូមិ​ព្រលិត ឃុំ​រើ​ល ស្រុក​ពួក ខេត្ត​សៀមរាប​។​

លោក​វរសេនីយ៍ឯក ​ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ ​បង្កឡើង ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​។ ម៉ូតូ​ទី​១​.ម៉ាក​ស្កូ​ពី​(SCOPY) ពណ៌ស ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មាន​ជ័យ​1D-8627 បើកបរ​ដោយ​ឈ្មោះ​ តឹក សំអាត ហៅ​ច​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​ស្នាក់នៅ នៅ​ភូមិ​នគរ​ភាស ឃុំ​នគរ​ភាស​២ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​(​ស្លាប់​) បើក​ពី​ជើង​ទៅ​ត្បូង។ អ្នក​រួម​ដំណើរ ​ឈ្មោះ​ អឿ​ប រ៉ា​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់​នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​របួស​ធ្ងន់​ដាច់​ជើងឆ្វេង​)​។ ​ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ ម៉ាក​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ ​ប​.​ជ 1S-9420​ បើកបរ​ដោយ​ឈ្មោះ​គឿ​ម កាយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ​ ស្នាក់​នៅ​ភូមិ​ស្រះ ឃុំ​រើ​ល​ស្រុក​ពួក ខេត្ត​សៀមរាប បើក​ពី​ត្បូង​ទៅ​ជើង​(​ស្លាប់​)​។​ ចំណែក​អ្នករួមដំណើរ​ទី​១- ឈ្មោះ ធឿ​ម ធៀ​ម ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​។ ទី​២​-ឈ្មោះ ​មាន មាំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រង​របួស​ធ្ងន់​។​ ពួកគេ​ស្នាក់នៅ​នៅ​ភូមិ​/ឃុំ ជុំគ្នា​ក្នុងភូមិ​ខាងលើ​ នៃ​ស្រុក​ពួក​។

លោក​បន្តថា តាម​ការស្រាវជ្រាវ​ និង​ពិនិត្យ​កន្លែងកើតហេតុ ដោយសារ​ម៉ូតូ​ទាំងពីរ​គ្រឿង​ខាងលើ បើកបរ​ល្បឿន​លឿន​ និង មិន​ប្រកាន់​ស្តាំ​ទាំងសងខាង​។​

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ បាន​ចុះទៅ​វាស់វែង និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក រង់ចាំ​ដោះស្រាយ​តាមច្បាប់​។ ​ឯ​ជនរងគ្រោះ​ដែល​រង​របួស ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ​ចំណែក​ សាកសព ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​៕


អត្ថបទ ៖ ​កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114