លោកTrump ទាល់ចោលការរិះគន់ដែលថាអាមេរិកចាត់វិធានការណ៍យឺតទប់ទល់​​នឹង​ជំងឺរាតត្បាត
BREAKING NEWS
Search

លោកTrump ទាល់ចោលការរិះគន់ដែលថាអាមេរិកចាត់វិធានការណ៍យឺតទប់ទល់​​នឹង​ជំងឺរាតត្បាត

ប្រធានាធិបតីអាមេរិកបានបដិសេធចំពោះការចោទប្រកាន់ដែលថាលោកបានចាត់ការយឺតយ៉ាវពេក មិនគ្រប់គ្រាន់សម្រាប់​ទប់ទល់​ចំពោះការផ្ទុះឡើងនៃកូវីដ១៩នៅទូទំាង​ប្រទេស។

ខណៈអាមេរិក មានតួលេខសរុបចុងក្រោយថ្ងៃនេះ​គឺ​ អ្នកឆ្លងដល់ទៅ ៥៥៦.០៤៤ នាក់និងអ្នកស្លាប់អស់​ ២២.០៧៣ នាក់ ការ​ជាសះបានវិលទៅនៅផ្ទះវិញមាន​ ៤២.៧៣៥ នាក់លោក Donal Trump បានការពារខ្លួនគាត់អំពីបទវាយតម្លៃ​ដែលចោទថា ប្រធាននាធិបតីយឺតយ៉ាវក្នុងការឆ្លើយតបនឹងការគំរាមកំហែងនៃការផ្ទុះឡើងដោយកូវីដ​នៅអាមេរិកទើបលទ្ធផល​អវិជ្ជមានបែបនេះ​កើតមានឡើង។
ប្រធានាធិបតីអាមេរិកក៏បានច្រានចោលផងដែរ លើការអះអាងដែលបន្ទោសថា​«លោ​ប្រធានាធិបតីមិនបាន​អើពើ​ចំពោះ​ការព្រមានអំពីការផ្ទុះឡើងកូវីដ១៩​ពី​ក្រុម​ជំនាញនិងមិនព្រម​ប្រញាប់ដាក់គម្លាតរង់ចាំដល់យឺតពេល‍»លោកត្រាំបានហៅ​ការរិះគន់នេះ ថា ជា“ ព័ត៌មានក្លែងក្លាយ” ។

លោក ប្រើ Twitter ដើម្បីបដិសេធការចោទប្រកាន់នេះដោយនិយាយថា គណបក្សប្រឆាំងចេញព័ត៌មានក្លែងក្លាយ! លោកសួរទៀតថា ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយរិះគន់ខ្ញុំយ៉ាងខ្លាំងនៅពេលខ្ញុំបានបង្កើតបម្រាមធ្វើដំណើរនៅប្រទេសចិន? ប្រព័ន្ធផ្សព្វផ្សាយពុករលួយ! ។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតី ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់កាសែត​ញូវយ៉កថែមស៍ដោយលើកឡើងថា ទីប្រឹក្សាសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិកគឺលោកបណ្ឌិត Anthony Fauci និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ធ្លាប់បានណែនាំឱ្យលោក Trump អនុវត្តវិធានការឃ្លាតឆ្ងាយពីសង្គមតាំំងតែពីកុម្ភៈ។ នៅពេលនោះការផ្តល់យោបល់ត្រូវបានប្រធានាធិបតីមិនរវល់ ។

នៅពេលត្រូវបាន​សាកសួរនៅលើកញ្ចក់ទូរទស្សន៍ CNN ហេតុអ្វីបានជារដ្ឋបាលមិនធ្វើតាមដំបូន្មានទំាងអស់នោះ លោក Fauci បាននិយាយថា យើងធ្វើការផ្តល់អនុសាសន៍ជាញឹកញាប់អនុសាសន៍ត្រូវបានគេយកតាមតែ​ពេលខ្លះប៉ុណ្ណោះ។

ទោះយ៉ាងណា​សហរដ្ឋអាមេរិកប្រហែលជាត្រៀមខ្លួនដើម្បីចាប់ផ្តើមបើកឱ្យដំណើរការសេដ្ឋកិច្ច​សង្គម​វិញជាបណ្តើរ ៗ នៅក្នុងខែឧសភា បើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ខណៈការផ្ទុះឡើងនៃជំងឺឆ្លង​នៅតែ​ឈានក្បែរៗដល់កំរិតកំពូលមិនទាន់ទប់ជាប់​។

ស្រស់