រដ្ឋាភិបាល​លោក​ដូណាល់ត្រាំ​​​ ដាក់​ចេញច្បាប់​ថ្មី​ដើម្បី​កំណត់ “ជនបរទេស​ដែល​កើត​នៅ​អាមេរិក”
BREAKING NEWS
Search

រដ្ឋាភិបាល​លោក​ដូណាល់ត្រាំ​​​ ដាក់​ចេញច្បាប់​ថ្មី​ដើម្បី​កំណត់ “ជនបរទេស​ដែល​កើត​នៅ​អាមេរិក”

ប្រធានាធិបតី​ដូណាល់ត្រាំ ​បាន​ដាក់​ចេញ​ច្បាប់​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​គោលដៅ​កំណត់ “ជនបរទេស​ដែល​កើត​នៅទឹកដី​អាមេរិក” ដោយ​ស្ត្រី​ដែល​ចូល​សហរដ្ឋអាមេរិក​ក្នុង​ទិដ្ឋាការ​ទេសចរណ៍​ហើយ​មាន​បំណង​ចង់​បាន​សញ្ជាតិ​សម្រាប់​ទារក​របស់​ពួកគេ​ដែល​កើត​នៅ​លើ​ដី​អាមេរិក។

យោង​តាម​បទប្បញ្ញត្តិ​របស់​ក្រសួង​ការ​បរទេស​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​សុក្រ ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទេសចរ​ណ៍តម្រូវ​ឱ្យ​បង្ហាញ​ថា​ពួកគេ​មាន​ហេតុផល​ជាក់លាក់​សម្រាប់​ការ​ធ្វើ​ដំណើរ ក្រៅពី​ការ​សម្រាល​កូន ​ដូចជា​តម្រូវ​ការ​វេជ្ជសាស្ត្រជាដើម។

មិន​មាន​ច្បាប់​សហរដ្ឋអាមេរិក​រារាំង​ស្ត្រី​បរទេស​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្ដល់​កំណើត​នោះ​ទេ ​បើ​ទោះបី​ជា​មន្ត្រី​កុងស៊ុល​ពី​មុន​ត្រូវ​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​បង្ហាញ​ថា​ពួកគេ​មាន​​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ដើម្បី​បង់​ប្រាក់​សម្រាប់​នីតិវិធី​វេជ្ជសាស្ត្រក៏ដោយ។

មន្ត្រី​ក្រសួង​ការ​បរទេស​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​តាមរយៈ​អ៊ីមែល​ថា​ ច្បាប់​ថ្មី​នេះ​មាន​គោលបំណង​ដោះស្រាយ​ហានិភ័យ​សន្តិសុខជាតិ ​រួម​ទាំង​សកម្មភាព​ព្រហ្មទណ្ឌ​ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​សម្រាប់​ការ​ធ្វើ​ដំណើរ​ នឹង​កំណើត​ជនបរទេស។ ច្បាប់​ចុងក្រោយ​និយាយ​ថា ​មន្ត្រី​កុងស៊ុល​ត្រូវ​តែ​ពិនិត្យ​​អ្នក​ធ្វើ​ដំណើរ​ដែល​ជា​ស្ត្រី​ ដើម្បី​កំណត់​ថា​តើ​ពួកគេ​មាន​ផ្ទៃពោះ​ឬទេ​ ប៉ុន្តែ​មិន​បាន​ពន្យល់​ថា​តើ​មន្ត្រី​កុងស៊ុល​នឹង​ធ្វើការ​សម្រេច​ចិត្ត​បែប​ណា​នោះ​ទេ។

មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា ​មន្ត្រី​សហរដ្ឋ​អាមេរិក​នឹង​មិន​សួរនាំ​អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​គ្រប់​ស្ត្រី​ឡើយ។​​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ ពួកគេ​នឹង​លើក​ឡើង​ពី​បញ្ហា​នេះ ​ប្រសិន​បើ​បើ​អ្នក​ដាក់​ពាក្យ​ជា​ស្ត្រី​មាន​ហេតុផល​ច្បាស់លាស់​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ ​ក្រុម​អ្នក​រិះគន់​ព្រួយ​បារម្ភ​ថា​ច្បាប់​ថ្មី​នេះ​អាច​នាំ​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍។

លោក Kerri Talbot ប្រធាន​អង្គការ​តស៊ូ​មតិ​អន្តោ​ប្រវេសន៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​បាន​និយាយ​ថា “ វា​មិន​សម​ហេតុផល​ទេ ​ដែល​ប្រធានាធិបតី​ដូណាល់ត្រាំ ​កំពុង​បង្វែរ​បុគ្គលិក​ស្ថានទូត​ឱ្យ​ទៅ​ជា​ប៉ូលិស​ស៊ើបអង្កេត​ការ​បន្ត​ពូជ​ទៅ​វិញ” ។

ស្ថិតិ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​សហរដ្ឋ​អាមេរិក (CDC) បង្ហាញ​ថា​កុមារ​ប្រមាណ ៩.៣ពាន់នាក់​បាន​កើត​នៅ​សហរដ្ឋអាមេរិកហើយ​មាន​ម្ដាយ​ដែល​ជា​ជនបរទេស ​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៩០០នាក់​ទៀត​កើត​នៅ​លើ​ទឹកដី​អាមេរិក។  ទោះ​យ៉ាងណា CDC មិន​បាន​ពិនិត្យ​កំណើត ភ្ញៀវ​ទេសចរ​ឡើយ។

ក្រសួង​ការ​បរទេស​បាន​និយាយ​ថា ​ការ​ប៉ាន់ស្មាន​បាន​បង្ហាញ​ថា ចំនួន​បុគ្គល​ដែល​ផ្ដល់​កំណើត​នៅ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​បាន​ចូល​ប្រទេស​នេះ​តាមរយៈ​ទិដ្ឋាការ​ទេសចរណ៍​គឺ“ មាន​ការ​លំបាក” ពី​ព្រោះ​ទីភ្នាក់ងារ​នេះ​មិនបាន​ផ្សព្វផ្សាយ​ទិន្នន័យ​ ទាក់ទង​នឹង​ហេតុផល​របស់​អ្នក​ធ្វើ​ដំណើរ​ទេ ​ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា​មាន​ការ​កើន​ឡើង ៕

 

ចុចអា៖ ហ្វេស​ប៊ុក​សុំទោស​នូវ​កំហុស​បច្ចេកទេស​ក្នុង​ការ​បកប្រែ​ឈ្មោះ​លោក​ Xi Jinping ទៅជា “Mr. Sh*thole”

ចុចអាន៖អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​ទៅកាន់​ពលករ​នៅ​ក្រៅ​ប្រទេស​

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ

https://www.reuters.com/article/us-usa-immigration-trump/trump-administration-rolls-out-new-rule-to-limit-birth-tourism-idUSKBN1ZM2G1