អ្នកវេជ្ជសាស្ត្រប្រកាសថាថ្នាំដែលលោកត្រាំប្រើប្រឆាំងកូវីដនឹង​បង្កើនហានីភ័យដល់ស្លាប់​

ខណៈប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសប្រើថ្នាំអ៊ីដ្រូហ្សីក្លូរីន ជាវិធានការបង្ការការពារមេរោគ​កូវីដ -១៩ អស់រយៈពេលជិត ២ សប្តាហ៍មកហើយ ការស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រជាងបួនម៉ឺននាក់កាលពីម្សិល នៅតែបញ្ជាក់ថា ថ្នាំជំងឺគ្រុនចាញ់​hydroxychloroquine បង្កើនហានិភ័យនៃការស្លាប់។

យោងតាមទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅក្នុងការសិក្សាលើអ្នកជំងឺ COVID-១៩ ចំនួន ៩៦.០០០ នាក់នេះ ការស្រាវជ្រាវបានរកឃើញថាមនុស្សដែលត្រូវបានព្យាបាលដោយថ្នាំ hydroxychloroquine ឬ chloroquine ទាក់ទងនឹងថ្ហានិភ័យខ្ពស់នៃការស្លាប់។

លោក Trump បាននិយាយថា គាត់កំពុងប្រើថ្នាំ hydroxychloroquine ដើម្បីការពារប្រឆាំងនឹងវីរុស ទោះបីជារដ្ឋបាលរបស់គាត់បានព្រមានថា វាអាចមានផលប៉ះពាល់ក៏ដោយ។

ប្រធានទីភ្នាក់ងារឱសថសាស្ត្ររបស់ប្រទេសអ៊ីតាលីក៏បានថ្លឹងថ្លែងផងដែរ អំពីកង្វះទិន្នន័យក្នុងការបង្ហាញថា វាមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ នៅពេលប្រទេសអ៊ីតាលីធ្វើការសាកល្បងមានកំរិតចំពោះថ្នាំនេះ។

Mr Tomorrow

ជំនាញការសុខាភិបាល៤ ម៉ឺននាក់ចាប់ផ្តើមការសាកល្បងជាសកលនៃថ្នំាពពួក hydroxychloroquine