លោកត្រាំខឹងបណ្តាញ​ធ្វីតធ័រដែលឆែកការសរសេររបស់លោកព្រោះខ្លាចព័ត៌មានមិនពិត
BREAKING NEWS
Search

លោកត្រាំខឹងបណ្តាញ​ធ្វីតធ័រដែលឆែកការសរសេររបស់លោកព្រោះខ្លាចព័ត៌មានមិនពិត

លោកដូណាល់ត្រាំកំពុង​ចោទប្រកាន់បណ្តាញ​ធ្វីតធ័រថា កំពុង​បំផ្លាញសេរីភាពក្នុងការនិយាយដោយចំហរ​លើបណ្តាញនេះ ខណៈខ្លួនទទួលបានfact-check warning ដែលគេកំណត់ប្រើលើការសរសេរណាដែលត្រូវបានសង្ស័យថា កំពុង​បញ្ចេញ​ព័ត៌មានមិនពិត​លើបណ្តាញ​របស់គេ។
យោងតាមAPប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចេញការចោទប្រកាន់លើធ្វីតធ័រ​នេះ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីបានឆែកទាមទារការពិតសិនមុនបញ្ចេញ​អ្វីដែលគាត់សរសេរចេញក្រៅ។

នៅក្នុងទំព័រធ្វីតធើ ប្រធានាធិបតីបានអះអាងថា សន្លឹកឆ្នោតដែលបានផ្ញើតាមសំបុត្រឬតាមប្រៃសណីយ៍ត្រូវបានលួចបន្លំយ៉ាងខ្លាំង ហើយបានទាយថាប្រអប់សំបុត្រនឹងត្រូវគេប្លន់បានដដែលនៅក្នុងការ​បោះឆ្នោត។

ក្រោយមកធ្វីតធើបានដាក់តំណភ្ជាប់ដើម្បីទទួលបានការពិតអំពីសន្លឹកឆ្នោតដែលផ្ញើតាមសំបុត្រ ជាមួយនឹងការត្រួតពិនិត្យការពិត និងរឿងរ៉ាវព័ត៌មានអះអាងគ្មានភស្តុតាងរបស់លោក Trump ។

អ្នកនាំពាក្យធ្វីតទ័របានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា“រាល់ពេលឱ្យតែមានព័ត៌មានមិនត្រឹមត្រូវអំពីដំណើរការបោះឆ្នោតនឹងឃើញបណ្តាញនេះ ដាក់ស្លាកមិនខាន” ។

លោក Trump បានឆ្លើយតបចំពោះទង្វើនេះដោយថា ក្នុងនាមជាប្រធានាធិបតីលោកនឹងមិនអនុញ្ញាតឱ្យ Twitter រឹតត្បិតចលនា​និយាយដោយសេរីឡើយ។

លោក Trump ដែលមានអ្នកតាមដានជាង ៨០ លាននាក់នៅលើបណ្តាញនេះ ក្រោយមកបានលុបធ្វីតធើដែលបានសរសេរនិងបង្ហោះនូវកំណែប្រែថ្មី។

កន្លងមកធ្វីតធើមិនដែលពិនិត្យឃ្លា​និងគណនេយ្យរបស់ប្រធានាធិបតីពីមុនៗមកទេ
ហើយអ្នកនាំពាក្យ​ធ្វីតធ័របានបញ្ជាក់ថានេះជាលើកទីមួយហើយដែលខ្លួនបានដាក់ស្លាកត្រួតពិនិត្យការពិតទៅនឹងគណនេយ្យដែលសរសេរដោយប្រធានាធិបតី។

«វាជាផ្នែកមួយនៃគោលការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត»អ្នកនាំពាក្យក្រុមហ៊ុននិយាយ។

ស្រស់

អត្ថាធិប្បាយ៖កូវីដមិនខ្លាចអាវុធឬកម្លាំង​យោធាទេ វាចុះចាញ់គម្លាតសង្គមនិង​អនាម័យ​