លោកត្រាំអនុម័តដកកងទ័ព៩.៥០០ នាក់ចេញពីអាល្លឺម៉ង់ហើយទំនងយកទៅប៉ូឡូញ
BREAKING NEWS
Search

លោកត្រាំអនុម័តដកកងទ័ព៩.៥០០ នាក់ចេញពីអាល្លឺម៉ង់ហើយទំនងយកទៅប៉ូឡូញ

ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើផែនកាដកកងទ័ពអាមេរិកចំនួន ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ក្នុងចំណោមទាហានអាមេរិកប្រហែលជា ៣៤.៥០០ នាក់ដែលបច្ចុប្បន្នកំពុងឈរជើង។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានយល់ព្រមលើផែនការដកកងទ័ពអាមេរិកចំនួន ៩.៥០០ នាក់ពីប្រទេសអាល្លឺម៉ង់ ជាផ្នែកនៃការ​បង្កើនការទប់ស្កាត់លើរុស្ស៊ី និងពង្រឹងដល់ណាតូ។

កាលពីខែមិថុនាលោក Trump បានអំពាវនាវឱ្យដកកងទ័ពអាមេរិកប្រមាណ ៣៤.៥០០ នាក់ដែលបច្ចុប្បន្នមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ដោយនិយាយថា ទីក្រុងប៊ែកឡាំងរួមចំណែកមិនល្អក្នុងសម្ព័នភាព​នៅណាតូទេ។ លោកក៏បានសង្កត់ធ្ងន់លើករណីអាល្លឺម៉ង់ទិញថាមពលពីប្រទេសរុស្ស៊ីទៀត។

កាលពីថ្ងៃច័ន្ទក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទ្វេភាគីព្យាយាមដែរក្នុងការ​កំណត់អំណាចរបស់លោក Trump សម្រាប់រឿង​ទាញយកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ ដោយការដាក់កម្រិតលើប្រាក់ខែនិងការ​បង់ពន្ធ។

សមាជិកព្រឹទ្ធសភាល្បីៗ ៦ រូបមកពីគណបក្សសាធារណរដ្ឋដែលមានលោក Lindsay Graham និងលោក Marco Rubio ក្នុងនោះផងបានធ្វើវិសោធនកម្មច្បាប់ស្តីពីការចំណាយលើរបបការពារជាតិសម្រាប់ឆ្នាំ ២០២១ ដែលនឹងរារាំងការប្រើប្រាស់ថវិកាសម្រាប់រាល់ដំណ់ើរការណាដែលចង់កាត់បន្ថយកងទ័ពចេញពីអាល្លឺម៉ង់ រហូតដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដាក់របាយការណ៍ “បញ្ជាក់”  ថាការដកទ័ពចេញនេះ នឹងមិនគំរាមកំហែងដល់សន្តិសុខនិងសម្ព័ន្ធមិត្តរបស់អាមេរិកទេ។

អ្នកនាំពាក្យលោក Hoffman បាននិយាយថា មន្ទីរប៉ង់តាហ្គោននឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តណាតូ នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះអំពីអនាគត​នៃសម្ព័នភាព។

មន្រ្តីមន្ទីរប៉ង់តាហ្គោនបាននិយាយបញ្ជាក់ថា ក្រោយ​ការកាត់បន្ថយទ័ពអាមេរិកនេះកងទ័ពមួយចំនួនអាចត្រូវបានបញ្ជូនទៅអតីតប្រទេសប្លុកខាងកើត ដែលខ្លះជាមូលដ្ឋានអចិន្រ្តៃយ៍ប៉ុន្តែភាគច្រើនក្នុងរយៈពេលវេនខ្លីប៉ុណ្ណោះ ដើម្បីផ្ញើសារព្រមាន​ទៅទីក្រុងម៉ូស្គូ។

ខណៈដែលមេដឹកនាំប៉ូឡូញលោក Andrzej Duda បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនលោក Trump បាននិយាយថា ទាហានអាមេរិកមួយចំនួនអាចទៅប្រទេសប៉ូឡូញ។ លោកបានមានប្រសាសន៍ថា“ អ្នកខ្លះនឹងត្រលប់មកផ្ទះ ហើយអ្នកខ្លះនឹងបន្តទៅកន្លែងផ្សេងទៀត។ ប៉ូឡូញនឹងជាកន្លែងមួយក្នុងចំណោមកន្លែងឈរជើងថ្មីរបស់ពួកគេ។

Mr Tomorrow

ចុចអាន អាពាហ៍ពិពាហ៍កុមារ និងស្រ្តី ដែលជាល្បិចនៃការកាត់សិរីរាង្គភេទ 

ចុចអាន មនុស្ស​សម័យ​ថ្មី ស្វែងរកឱកាសរីកចម្រើន ជាជាង​នៅត្រាំត្រែងក្នុងសង្គ្រាម​ចិត្តសាស្ត្