រាជវាំងអង់គ្លេស​កាត់បន្ថយអ្នកបម្រើការងារ៣៨០ កន្លែង

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Royal Collection Trust បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA ថា រាជវាំង Buckingham Palace នឹងកាត់បន្ថយអ្នកបម្រើការងារ៣៨០ កន្លែងនៅក្នុងឆ្នាំនេះរង់ចាំឱ្យជំងឺរាតត្បាតទៅផុតសិន។

សេចក្តីរាយការណ៍នោះបញ្ជាក់ថា អ្នកបម្រើក្នុងវាំង ដែលត្រូវបានបញ្ឈប់នឹងត្រូវផ្តល់ការងារនៅឆ្នាំក្រោយវិញ។

ព្រះរាជវាំងនៃក្សត្រអង់គ្លេសជាធម្មតាត្រូវបានបើកទទួលឱ្យភ្ញៀវទេសចរចូលពិនិត្យ​ទស្សនា ក្នុងរយៈពេលបីខែ នារដូវក្តៅ។

The Trust ផ្តល់ការងារដល់កម្មកររាប់រយនាក់ នៅទីនោះ ខណៈម្ចាស់ក្សត្រីអេលីសាបែតគង់នៅឯប្រទេសស្កុតលែននៅក្នុងរដូវក្តៅ ។

ខណៈពេលដែលភ្ញៀវទេសចររាប់រយរាប់ពាន់នាក់បានមកទស្សនាវិមាននេះជារៀងរាល់រដូវ ការរីករាលដាលនៃជំងឺឆ្លងវីរុសនេះបានជំរុញឱ្យអាជ្ញាធរបញ្ឈប់សេវាកម្មនេះតាំងពីខែមិនាមក។

Mr Tomorrow