ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​២​គ្រឿង ព្រលះ​គ្នា​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​​

ឧត្ដរមានជ័យ ៖ ​រថយន្ត ហ៊ីយ៉ាន់ដាយ ដឹក​ដី​និង​រថយន្ត​នីសាន់​ ព្រលះ​គ្នា​ពេញ​ទំហឹង​ក្រឡាប់​ផ្ងារ​ជើង ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ​គ្រាន់តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ។

ហេតុការណ៍​ខាង​លើ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ហាយ​វេ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​(១២០ ១២១) លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦៧B ក្នុង ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​នីសាន់​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2W:8382 ​បើកបរ​ដោយ​ឈ្មោះ ខៀវ ណា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រកស៊ី​លក់​ម៉ូតូ រស់នៅ​ភូមិ​អូរ​ជ​ញ្ចៀ​ន ឃុំ/​ស្រុក​អន្លង់វែង (​របួសស្រាល​)​​ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ​ក៏បាន​បុក​ទៅលើ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ដឹក​ដី​ពណ៌​ស ទម្ងន់​០៥​តោន គ្មាន​ស្លាក​លេខ ទិសដៅ​ពី​ត្បូង ទៅ​ជើង បណ្ដាល​ឲ្យ​ក្រឡាប់។ ចំណែក​អ្នកបើកបរ​​រថយន្ត​ គ្មាន​ស្លាក​លេខ បាន​រត់គេចខ្លួន​ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន​ វត្ថុតាង​ ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​អន្លង់វែង​ រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ ៖ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114