អគ្គិភ័យ​​ឆាប​ឆេះ​អាគារ​មួយ ​នៅ​ម៉ាឡេស៊ី​បង្ក​ភាព​ស្លន់ស្លោ​ទាំង​យប់​

ម៉ាឡេស៊ី៖ អ្នក​ពន្លត់​​អគ្គីភ័យ​ម្នាក់​បាន​រង​របួស​នៅ​ពេល​ដែល​អគ្គិភ័យ បាន​បំផ្លាញ​ផ្ទះ​និង​ហាង​ចំនួន​ពីរ​នៅ​ផ្លូវ Carnarvon កាល​ពី​យប់​ថ្ងៃ​ពុធ ទី១២ កុម្ភៈ។

អគ្គិភ័យ​មួយ​បាន​ចាប់ផ្ដើម​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល ៩ យប់​នឹង​បាន​បំផ្លាញ​ខ្ទង់​ប្រហែល ៧០% នៃ​អាគារ​មុន​ពេល​អ្នក​ពន្លត់​អគ្គីភ័យ​បាន​មកដល់។​ បុគ្គលិក​សេវាកម្ម​ពន្លត់​អគ្គីភ័យ​និង​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ បាន​រង​របួស​នៅ​ពេល​ដែល​គាត់​ដួល​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

អ្នកស្រុក​ដែល​ជា​ជន​ចាស​ជរា​​រស់​នៅ​ម្ដុំ​អាគារ​ ប្រហែល​ចម្ងាយ ៦ ម៉ែត្រ​ពី​អគារ​ដែល​កំពុង​ឆេះ ​ត្រូវ​បាន​ជម្លៀស​ចេញ​ហើយ​នាំ​ទៅ​កាន់​ទី​សុវត្ថិភាព។

អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​បាន​និយាយ​ថា​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​អាគារ​បាន​រង​របួស​ក្នុង​អំឡុង​ពេល​អគ្គិភ័យ​ឆាបឆេះ​នោះ​ទេ​ មាន​តែ​ក្រុម​អ្នក​សង្គ្រោះ​យើង​ម្នាក់​ប៉ុណ្ណោះ​ដែល​រង​របួស។

គួរ​បញ្ជាក់​ថា ​អគ្គិភ័យ​ដែលបានកើតឡើងត្រូវ​បាន​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ បាន​ពន្លត់​ក្នុង​រយៈពេល ២៥ នាទី​ ហើយ​ចំពោះ​មូលហេតុ​ ប៉ូលិស​កំពុង​តែធ្វើការ​ស៊ើប​អង្កេត ៕

 

ចុចអាន៖ប្រជាជន​សិង្ហបុរី​​ ប្រើ​ស្រោម​អនាម័យ​ការពារ​ម្រាមដៃ ​​ពេល​ចុច​ប៊ូតុង​ជណ្ដើរ​យន្ត

ចុចអាន៖គ្រួសារ​ជប៉ុន​ ​ធ្វើ​ដំណើរ​ទៅទី​ឆ្ងាយ​ ដើម្បី​ប្រមូលម៉ាស សម្រាប់​ប្រទេស​ចិន

ប្រែសម្រួល៖សាង ស្រីល័ក្ខ