ព័ត៍មានទាន់​ហេតុការណ៏
Search

TYDA និង ប៊ូ​យ៉ុង​គ្រុប ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌

​ភ្នំពេញ​ ៖ លោក Shin Hyun-Suk ទីប្រឹក្សា​ប៊ូ​យ៉ុង​គ្រុប (Booyoung Group) បាន​បរិច្ចាគ​ថវិកា និង​ចូលរួម​ធ្វើ​កិច្ចការ​មនុស្សធម៌​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅក្នុង​នោះ ប៊ូ​យ៉ុង​គ្រុប​(Booyoung Group) ក៏បាន​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុ​ជា​ផងដែរ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​លំនឹង និង​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក Shin Hyun-Suk បាន​បញ្ជាក់ថា ដោយ​មើល​ឃើញ​ពី​ទស្សនវិស័យ និង​សកម្មភាព​មនុស្សធម៌ ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ប៊ូ​យ៉ុង​គ្រុប (Booyoung Group) បាន​ចាប់អារម្មណ៍ និង​មាន​ទឹកចិត្ត​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​TYDA ដើម្បី​ជួយសង្គ្រោះ និង​ផ្ដល់​ស្នាមញញឹម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្ដល់សេវា​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​គិតថ្លៃ។

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​លើក​ឡើង​ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) គឺ​បានបង្ហាញ​នូវ​ការគាំទ្រ និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ TYDA ដែលមាន​បេសកកម្ម​នៅក្នុង​ការបន្ត​ផ្ដល់នូវ​ការពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដោយ​សហការ និង​គាំទ្រ​ដោយ​ក្រសួងសុខាភិបាល អង្គការ​ដៃគូ និង​សប្បុរសជន​ជាច្រើន​។ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បានបញ្ជាក់​ថា ការពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​មិន​ត្រឹមតែ​ព្យាបាល​ជំងឺ​ជូន​ពួកគាត់​ប៉ុណ្ណោះ​ទេ​គឺ​ផ្ដល់​ទាំង​ស្នាមញញឹម និង​ក្តី​ស​ង្ឃឹ​សម្រាប់​គ្រួសារ​គាត់​ទាំងមូល​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ប៊ូ​យ៉ុង​គ្រុប (Booyoung Group) ដែលមាន​ទំនុកចិត្ត​នៅក្នុង​ការបណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួមចំណែក​ផ្ដល់នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។

សូម​បញ្ជាក់​ថា TYDA និង​ប៊ូ​យ៉ុង​គ្រុប បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ការពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​បេះដូង​មនុស្សធម៌ និង​ដោយ​ឥតគិតថ្លៃ ដែល​ពិធី​នេះ​បានរៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) និង​លោក Shin Hyun-Suk ទីប្រឹក្សា​ប៊ូ​យ៉ុង​គ្រុប​(Booyoung Group)៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114