BREAKING NEWS
Search

ទីបំផុត ចក្រភពអង់គ្លេសវ៉ាដាច់អ៊ីតាលីក្លាយជាដែនដីមានអ្នកស្លាប់ដោយកូវីដច្រើនជាងគេនៅអឺរ៉ុប

ចំនួនមនុស្សស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ១៩នៅចក្រភពអង់គ្លេសពេលនេះបានកើនដល់កម្រិតខ្ពស់បំផុតនៅអឺរ៉ុប និងលំដាប់ទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ នេះ​បើ​ផ្អែក​តាម​ការ​សរុប​របស់​សាកលវិទ្យាល័យ Johns Hopkins។

ចូលដល់ព្រឹកថ្ងៃពុធនេះ អ្នកស្លាប់នៅអង់គ្លេសបានកើនលើសចំនួនអ្នកស្លាប់របស់អ៊ីតាលីដោយរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសបានប្រកាសថាចំនួនអ្នកស្លាប់ដោយសារវីរុសនេះឡើងដល់ ២៩៤២៧ នាក់ ក្រោយមានអ្នកស្លាប់ថ្មី ៦៩៣នាក់ក្នុងមួយថ្ងៃចុងក្រោយ ខណៈនៅប្រទេសអ៊ីតាលីមានមនុស្សសរុប ២៩៣១៥ នាក់បានស្លាប់។ រីឯសហរដ្ឋអាមេរិកមានមនុស្សជាង ៧១០០០នាក់បាត់បង់ជីវិតដោយសារវីរុសនេះ។

លោក Dominic Raab បាននិយាយថារយៈពេលមួយថ្ងៃចុងក្រោយចក្រភពអង់គ្លេសមានករណីឆ្លងថ្មីចំនួន ៤៤០៦ ករណី ដែលធ្វើឱ្យករណីឆ្លងសរុបឡើងដល់ ១៩៤ ៩៩០ នាក់។

រហូតមកដល់ពេលនេះចក្រភពអង់គ្លេសបានធ្វើតេស្តរកមេរោគកូវីដ១៩លើមនុស្សចំនួន ១ ៣៨៣ ៨៤២ នាក់ហើយ។

សរុបតួលេខ​អ្នក​ឆ្លង​ទូទាំង​ពិភពលោក​នៅ​ពេល​នេះ​មាន​ជាង ៣,៦លាន​នាក់ ក្នុងនោះមានជាសះស្បើយ ១,២លាន​នាក់ និង​ស្លាប់​សរុប ២៥ម៉ឺននាក់ ៕

ចុចអាន៖ WHO ថាអាមេរិកគ្មានភស្តុតាងលើការអះអាងដែលថា វីរុសកើតចេញពីមន្ទីរពិសោធន៍ទីក្រុង Wuhan ទេ

ចុចអាន៖ ដងផ្លូវនៅអ៊ីតាលីចាប់ផ្ដើមអ៊ូអរឡើងវិញជាលើកដំបូងក្នុង​រយៈពេល៩សប្ដាហ៍ ក្រោយធូរស្បើយវិបត្តិកូរ៉ូណា

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN