យុទ្ធនាការ​ឃោសនាបោះឆ្នោត​អង់គ្លេស​ឈានដល់​ជុំ​ចុងក្រោយ​ ខណៈ​បញ្ហា Brexit ត្រូវបាន​លើកឡើង

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទូទៅ​របស់​ចក្រភព​អង់គ្លេស​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ខណៈ​លោកនាយក​រដ្ឋមន្ត្រី Boris Johnson និង​មេដឹកនាំ​គណបក្ស​ការងារ​លោក Jeremy Corbyn កំពុង​ព្យាយាម​ទាក់ទាញ​អ្នកបោះឆ្នោត​មុន​ការបោះឆ្នោត​ដ៏​សំខាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

លោក Johnson សង្ឃឹមថានឹង​ទទួលបាន​មកវិញ​នូវ​សំឡេង​ភាគច្រើន​របស់​គណបក្ស​អភិរក្ស​ដែល​ត្រូវធ្វើ​ឲ្យ​បាត់បង់​ដោយ​អ្នក​កាន់តំណែង​មុន​របស់លោក​គឺ​លោកស្រី Theresa May ក្នុងការ​បោះឆ្នោត​លើកចុងក្រោយ​ពោលគឺ​ទើបតែ​កាលពី​២​ឆ្នាំមុន​ប៉ុណ្ណោះ​ខណៈដែល​លោក Corbyn មាន​គោលបំណង​បង្កើត​រដ្ឋាភិបាល​គណបក្ស​ការងារ​ជា​លើកដំបូង​ក្នុង​រយៈពេល​៩​ឆ្នាំ​ចុងក្រោយ​។​

អ្វីដែល​សំខាន់​ក្នុងការ​បោះឆ្នោត​នេះ​គឺជា​បញ្ហា​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែល​នឹងត្រូវ​ធ្លាក់​ចូលក្នុង​ភាពមិនប្រាកដប្រជា​ប្រសិនបើ​លោក Johnson មិន​ទទួលបាន​សំឡេង​ភាគច្រើន​ទេនោះ​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ផលប៉ះពាល់​នៃ​ការបោះឆ្នោត​ថ្ងៃ​ព្រហស្បតិ៍​នេះ​នឹង​ដិត​ជាប់​ក្នុង​អារម្មណ៍​អស់​រយៈពេល​ជាច្រើន​ទសវត្ស​។​

ជំហរ​រឹងមាំ​និង​ការបែងចែក​មនោគមវិជ្ជា​រវាង​លោក Johnson និង​លោក Corbyn បានធ្វើ​ឲ្យ​យុទ្ធនា​ការឃោសនា​មាន​ភាព​ប្រេះឆា​ដោយ​លោក Johnson កំពុង​ប្រឈម​នឹង​សំណួរ​ម្តង​ហើយ​ម្តងទៀត​អំពី​ភាព​គួរ​ឲ្យ​ទុកចិត្ត​របស់លោក​ហើយ​មេដឹកនាំ​គណបក្ស​ការងារ​ត្រូវ​ប្រឈម​នឹង​សំណួរ​អំពី​ការប្រឆាំង​អម្បូរ​ស៊ី​មី​ត​នៅក្នុង​គណបក្ស​របស់លោក​។​

អ្នក​ទាំង​ពីរបាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​អំពី​បញ្ហា Brexit ក្នុង​ការជជែក​ដេញដោល​តាម​ទូរទស្សន៍​លើកចុងក្រោយ​កាលពី​ថ្ងៃ​សុក្រ​ប៉ុន្តែ​ក៏​ផ្តោតលើ​ប្រធានបទ​ការបោះឆ្នោត​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​ដូចជា​សេវា​សុខភាព ភាព​ត្បិតត្បៀត​និង​អំពើ​ភេរវកម្ម​ជាដើម​។​

ភាគច្រើន​នៃ​អ្នក​អភិរក្ស​ស្ទើរតែ​ប្រាកដជា​នឹង​បញ្ជាក់​ពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ប៉ុន្តែ​លទ្ធផល​ផ្សេងទៀត​អាច​នាំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​លើក​ទី​២​ហើយ​លទ្ធផល​ឆ្នាំ​២០១៦​នឹងត្រូវ​លុបចោល​។​

ចំណែក​មេដឹកនាំ​គណបក្ស​ការងារ​កំពុង​ស្នើ​ឲ្យ​មាន​ការចរចា Brexit ទម្រង់​ទន់ភ្លន់​ជាង​មុន​ប្រសិនបើ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​នៅសល់​នៅក្នុង​ប្លុក​នេះ​៕ AFP
​វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114