អ ស ប បង្កើតមូលនិធិកូវីដ១៩ជាសាកល គាំទ្រដល់ប្រទេសដែលខ្វះលទ្ធភាព

អង្គការសហប្រជាជាតិបានបង្កើតឡើងនូវមូលនិធិជាសាកល ដើម្បីគាំទ្រដល់ការប្រឆាំង​​និងព្យាបាលអ្នកជំងឺពី​វិរុស​កូរ៉ូណាថ្មី ពិសេស​ផ្តោតមកជួយប្រទេសដែលខ្វះលទ្ធភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានប្រសាសន៍ថា« វាជាកាតាព្វកិច្ច​របស់ប្រទេសអ្នកមាន ដើម្បីចូលរួមចំណែកក្នុងការឆ្លើយតបជាសាកលនេះ»។ប្រទេសន័រវែសបាននិយាយកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ​ថា អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិសកលមួយ ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងក៏ដូច​គាំទ្រដល់ការព្យាបាលអ្នកជម្ងឺនៅទូទាំងពិភពលោក។

ថវិកាទាំងនេះនឹងប្រើបន្ទាន់ទៅជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចភ្លាមៗ និងដោះស្រាយផលវិបាករយៈពេលវែង។

ប្រទេសន័រវែស ដែលបានស្នើមូលនិធិនេះមិនទាន់បានបញ្ចេញ​ការ​ប្តេជ្ញាចិត្តថា នឹងផ្តល់ថវិកាខ្លួនចំនួនប៉ុន្មាននៅឡើយ​សម្រាប់ការផ្តួចផ្តើមគំនិតនេះ ប៉ុន្តែបាននិយាយថា វាអាចស្រដៀងទៅនឹងមូលនិធិឆ្លើយតបរបស់អង្គការសហប្រជាជាតិសម្រាប់ជំងឺអេបូឡាឆ្នាំ ២០១៤ ។

រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសន័រវែស លោកអ៊ិនអេរីកសិនសូសៀរ មានប្រសាសន៍ថាការងារ​នេះគួរតែ​អាចធ្វើទៅបានឆាប់បំផុតដូច្នេះយើងអាចឆ្លើយតបទៅនឹងការទាមទារដែលប្រទេសនានាកំពុង​ទ័ល ជាពិសេសបណ្តា​ប្រទេសដែលក្រីក្របំផុត ។

រដ្ឋាភិបាលន័រវេសបាននិយាយថា អង្គការសហប្រជាជាតិអាចធ្វើសេចក្តីប្រកាសជាផ្លូវការស្តីពីមូលនិធិCovid19 នៅសប្តាហ៍នេះ។

អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិបាន ធ្លាប់បាន​បង្កើតរួចមកហើយ​នូវ​មូលនិធិសម្រាប់ការឆ្លើយតបនឹងជំងឺឆ្លងCovid ដែលមនុស្សគ្រប់គ្នា​អាចបរិច្ចាគបាន។

មនុស្សជិត ៣៦០.០០០ នាក់បានឆ្លងវីរុសនេះនៅពាសពេញពិភពលោកហើយមនុស្សជាង ១៥.០០០ នាក់បានស្លាប់ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។

នៅទ្វីបអាហ្រ្វិក អង់ហ្គោឡា អេរីទ្រា និងអ៊ូហ្គង់ដាបានបញ្ជាក់ពីករណីដំបូងរបស់ពួកគេខណៈពេលដែលប្រទេសម៉ូរីស បានកត់ត្រាការស្លាប់ដំបូងរបស់ពលរដ្ឋ​ខ្លួននៅពេលវីរុសនេះបានរាលដាលពាសពេញទ្វីប ទោះបីរដ្ឋាភិបាលខិតខំយ៉ាងណាក៏ដោយ។

នៅមជ្ឈឹមបូព៌ា ករណីថ្មី២នៃវីរុសនេះ ក៏​ទើប​នឹងត្រូវបានបញ្ជាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលកកកុញទៅដោយ​ប្រជាជនរស់នៅ។

អគ្គលេខាធិការអ ស​ ប លោក Antonio Guterres បានអំពាវនាវដល់ប្រទេសអ្នកមានថា​គេ​មិនត្រឹមតែគិតអំពីពលរដ្ឋរខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែជួយប្រទេសដែលមិនបានត្រៀមរៀបចំដោះស្រាយវិបត្តិនេះក្នុងពេលតំណាលគ្នាផង​។

ស្រស់