UNFPA ស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការកាត់សិរីរាង្គភេទរបស់ស្រ្តី អាពាហ៍ពិពាហ៍កុមារ និងការប្រឈមគ្រោះថ្នាក់មួយចំនួនដល់ស្រ្តី និងក្មេងស្រី នៅលើពិភពលោក
BREAKING NEWS
Search

UNFPA ស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការកាត់សិរីរាង្គភេទរបស់ស្រ្តី អាពាហ៍ពិពាហ៍កុមារ និងការប្រឈមគ្រោះថ្នាក់មួយចំនួនដល់ស្រ្តី និងក្មេងស្រី នៅលើពិភពលោក

ការស្នើឡើងខាងលើនេះ ធ្វើឡើងតាមរយៈរបាយការណ៍មួយចេញដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ UNFPA ដោយបានរកឃើញថា យ៉ាងហោចណាស់មានការអនុវត្តប្រកបដោយគ្រោះថ្នាក់ចំនួន ១៩ករណី បានកើតឡើង រួមមានការពង្រាបដើមទ្រូង ការធ្វើតេស្តព្រហ្មចារីជាដើម ដែលជាការរំលោភសិទ្ធិមនុស្ស ដោយផ្ដោតលើការអនុវត្តទូទៅចំនួន ៣ ប្រភេទរួមមាន៖ ការកាត់សិរីរាង្គរបស់ស្រ្តី អាពាហ៍ពិពាហ៍កុមារ និងារលំអៀងយ៉ាងខ្លាំងទៅកូនប្រុសធៀបនឹងកូនស្រី។

រូបតំណាង៖ ប្រភពរូបភាព​ vietnamnews

របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ មានក្មេងស្រីរាប់លាននាក់ត្រូវរងគ្រោះដោយសារតែការអនុវត្ត ដែលបង្កឲ្យមានការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមានការដឹងលឺ និងយល់ព្រមពីក្រុមគ្រួសារ មិត្តភក្ដិ និងសហគមន៍ របស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីរបាយការណ៍ស្ដីពី ស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០២០ ចេញផ្សាយនៅថ្ងៃនេះ ដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ដែលជាភ្នាក់ងារសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជ នៃអង្គការសហប្រជាជាតិ។

នៅឆ្នាំនេះ មានក្មេងស្រីប្រមាណជា ៤,១លាននាក់ នឹងត្រូវរងគ្រោះដោយការកាត់សិរីរាង្គភេទ។ គិតត្រឹមថ្ងៃនេះ ក្មេងស្រីដែលមានអាយុក្រោម១៨ឆ្នាំ ចំនួន ៣៣ពាន់នាក់ នឹងត្រូវបានបង្ខំឲ្យរៀបការជាទូទៅ ជាមួយនឹងបុរសវ័យចំណាស់។ ដូចគ្នានេះផងដែរ ទំនោរទៅរកកូនប្រុសជាងកូនស្រី នៅក្នុងប្រទេសមួយចំនួន បានជំរុញឲ្យមានការជ្រើសរើសភេទ ដែលលំអៀងផ្នែកយេនឌ័រ ឬការមិនយកចិត្តទុកដាក់ ដែលបណ្ដាលឲ្យក្មេងស្រីស្លាប់ ក្នុងវ័យកុមារភាពនទសវត្សរ៍ ខាងមុខនេះ ប្រសិនបើមិនមានវធានការបន្ទាន់ដើម្បីទប់ស្កាត់នោះទេ។

បណ្ដាប្រទេសដែលបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្ដរជាតិ ដូចជា អនុសញ្ញាស្ដីពីសិទ្ធិកុមារ មានកាតព្វកិច្ចបញ្ចប់គ្រោះថ្នាក់ ទោះបីជាអ្នកប្រព្រឹត្តិមកលើក្មេងស្រី ជាសមាជិកគ្រសារ សហគមន៍សាសនា អ្នកផ្ដល់សេវាថែទាំសុខភាព សហគ្រាសពាណិជ្ជកម្ម ឬស្ថាប័នរដ្ឋក៏ដោយ។ មនុស្សជាច្រើនបានឆ្លើយតបជាមួយនឹច្បាប់ ប៉ុន្ដែច្បាប់តែឯង មិនគ្រប់គ្រាន់នោះទេ៕

ចង់ដឹងលម្អិត អានសេចក្ដីប្រកាសខាងក្រោមនេះ៖