ព័ត៍មានទាន់​ហេតុការណ៏
Search

Update: មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ ២នាក់​ និង ​​៣០០​នាក់​ កំពុង​សង្គ្រោះ ដោយសង្ស័យ​​ពុល​ត្រសក់​ស្រូវ

យុវជន យុវនារី ទទួលអប់រំបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យតាមរបាយការណ៍របស់ស្នងការខេត្ត​បានឲ្យដឹងថា យុវជនបន្សាបគ្រឿងញៀន នៅបន្ទាយមានជ័យ រហូតមកដល់ម៉ោងនេះអ្នកស្លាប់មានចំនួន២នាក់ និងជួយសង្ក្រោះបានមានចំនួនជិត៣០០នាក់ ហើយពុលផ្លែត្រសក់ស្រូវនាំចូលពីប្រទេសវៀតណាម ក្នុងនោះជាង៤០នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរកើតឡើងចាប់ពីព្រឹកដល់ល្ងាចថ្ងៃទី១ខែ ឆ្នូ​ ឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា យុវជន យុវនារី ​ដែលទៅទទួលបន្សាបផ្តាច់សារធាតុញៀនជិវិតថ្មីភ្នំបាក់ដែលពុលថ្នាំសម្លាប់សត្វល្អិតក្នុងត្រសក់ស្រូវនាំចូលពីវៀតណាមនោះបានកើនពីចំនួនជាង៦០នាក់ ស្រី ១៧នាក់ ហើយដល់រសៀល និងយប់ថ្ងៃដដែលបានកើនដល់ជិត៣០០នាក់ ក្នុងចំណោមអ្នកអប់រំបន្សាបជាង ៨៣៣នាក់ នៅក្នុងមណ្ឌុល។ ជនរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ក្រុងសេរីសោភ័ណ​ផង និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីផង និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលតែម្តង។

លោកភា មានិត អនុប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ទទួលគ្រប់គ្រងមណ្ឌលជីវិតថ្មីភ្នំបាក់បានប្រាប់ថា យុវជន យុវនារីទទួលបន្សាបសារធាតុញៀនបាននាំគ្នាដកយកផ្លែត្រសក់ស្រូវពីថង់ប្លាស្ទិចមកហូបដូចសព្វមួយដងផ្លែត្រសក់ស្រូវខ្ចីទាំងនោះ ជាផលិតផលរបស់វៀតណាមដែលម៉ូយបោះដុំបានដឹកចែកចាយពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ ហើយសប្បុរសជនបានទិញហើយផ្គត់ផ្គង់ដល់មណ្ឌលនេះរាល់ថ្ងៃ។ប៉ុន្តែនៅថ្ងៃនេះ នៅពេលគេបញ្ជូនឲ្យមណ្ឌុលដូចសព្វដង ពេលយុវជន យុវនារីហូបបែរជាបង្កទៅជាពុលទៅវិញ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យ និងនៅប្រចាំដោះស្រាយបញ្ហានេះរហូតយប់អាធ្រាត្រ ហើយមានប្រសាសន៍ថា​ ស្ថានភាពជនរងគ្រោះពុលផ្លែត្រសក់ស្រូវ និងពុលចំណីអាហារនេះ អាចគ្រប់គ្រងបានហើយបន្តតាមដាន និងដោះស្រាយ។ បើតាមគ្រូពេទ្យនិងលោកហេង គឹមស៊តលោកវេជ្ជបណ្ឌិតចេ ពិចិត្តជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជារួមជនរងគ្រោះបានធូរស្រាលហើយមកទល់ថ្ងៃទី២ធ្នូនេះ ។

អំពីអាពីអាការៈជនរងគ្រោះ គ្រូពេទ្យ និងអ្នកជម្ងឺថា មានក្អួតចង្អោរ រាគរូស ថបដង្ហើម វិលមុខ ទន់សន្លាក់ដៃជើង ជាដើម ។ ហើយអ្នកសង្គ្រោះបានឲ្យខ្លឹមស ស្ករស និងបន្តោងសេរ៉ូម។ លោកគ្រូពេទ្យបានសនិ្នដ្ឋានបឋមថា យុវជន យុវនារីទទួលបន្សាបសារធាតុញៀន ក្នុងមណ្ឌុលជីវិតថ្មីភ្នំបាក់ពុលថ្នាំសំលាប់សត្វល្អិត ដែលបាញ់ការពារផ្លែត្រសក់ស្រូវដែលបាន​នាំចូលពីប្រទេសវៀតណាម។ លោកគ្រូពេទ្យបន្តថា ចំពោះជនរងគ្រោះដែលហូបត្រសក់មានជាតិពុលច្រើន គេត្រូវចំណាយពេលយ៉ាង៧២ម៉ោង ទើបអាចព្យាបាលបន្សាបផុតពីគ្រោះថ្នាក់បាន ទល់ថ្ងៃ២ខែធ្នូ សម្រាប់ជនរងគ្រោះដែលធ្ងន់ធ្ងរជាងគរជាង៤០នាក់ ក៏បានធូរស្បើយមួយចំនួនហើយវិញដែរ ៕

អត្ថបទ៖ គង្គា