Updateវ៉ាក់សំាងកូរ៉ូណា៖ ថ្ងៃនេះម៉ោងនេះពិភពលោកនៅមិនទាន់មាន​វា៉ក់សំាងមួយតំណក់ណានៅឡើយទេ!

អ្នកវិទ្យាសាស្ត្រ​មកពីគ្រប់ទិសទី កំពុងប្រើវិធីសាស្រ្តផ្សេងៗគ្នាក្នុងការបង្កើតវ៉ាក់សាំងដែលគេសង្ឃឹម​ថានឹង​អាចការពារ​ខ្លួនមនុស្ស​ពីការ​ឆ្លងមោរគកូរ៉ូណាអម្បូរថ្មីគឺ កូវីដ-១៩។

តាមដានជាមួយកម្ពុជាថ្មី យល់ដឹងស៊ីជម្រៅនូវរបៀប​នៃការ​បង្កើតនិងប្រើប្រាស់វ៉ាក់សាំង៖

ធម្មតា​នៅមុនពេលយើងចាក់វ៉ាក់សាំងអ្វីក៏ដោយ គោលដៅសំខាន់គឺដើម្បីបង្កើត​ភាពស៊ាំនឹងជំងឺនោះ គឺចាប់វាមកបន្សាំ​មុនពេល​ជាសះស្បើយ។ ដោយឡែកនៅក្នុងដំណើរការជាសះស្បើយនោះ​ រាងកាយរបស់មនុស្ស​នឹងបង្កើតអង្គបដិប្រាណ ក៏ដូចជា​កោសិកាភាពស៊ាំមួយហៅថា កោសិកា​ឯកទេស ដែលរៀនបីប្រយុទ្ធប្រឆាំងនឹងមេរោគដដែលនោះពេលវាឈ្លានពាន។ ក្នុងវិទ្យាសាស្ត្រ​គេ​ហៅវាថា ធាតុបង្កជំងឺ។

ក្រោយមក ពេល​យើង​ត្រូវបានប៉ះពាល់នឹងធាតុបង្កជំងឺដដែលពេលអនាគតប្រព័ន្ធភាពស៊ាំរបស់យើងបានចងចាំវាហើយបញ្ជូនអង្គបដិប្រាណដែលបង្កើតឡើងកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងនឹងវាភ្លាមៗ ដូច្នេះយឹង​នឹងមិនឈឺជំងឺ​ដដែលនោះទៀតឡើយ។

មានបញ្ហា​បច្ចេកទេសមួយចំនួន ដែលអ្នកស្រាវជ្រាវវ៉ាក់សាំង​មេរោគកូវីដ១៩​ឈឺក្បាលខ្លាំង​គឺ​ វ៉ាក់សាំងនាំមកនូវ​គុណសម្បត្តិនិងគុណវិបត្តិជាមួយគ្នាជានិច្ច​ ទើបគេនៅមិនទាន់អាច​ហៅថាវាជោគជ័យ​យកមកប្រើប្រាស់បាន។

ប្រតិកម្មនានាពេលយើង​ចាក់ថ្នាំបង្ការ
ទាំងនេះពាក់ព័ន្ធនឹងការណែនាំវីរុស “រស់” ឱ្យចូលទៅក្នុងខ្លួនមនុស្ស យើងទំាងដែលវានៅរស់រវើក ដូចជាវ៉ាក់សាំងជំងឺកញ្ជ្រិល និងស្អូចដែល បណ្តាលឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំង ប៉ុន្តែចំពោះកូវីដ ប្រសិនបើមេរោគនោះខ្លាំង​និង​មានលទ្ធភាពផ្លាស់ប្តូររូបរាង ទៅក្នុងខ្លួនយើង គ្រប់យ៉ាង​នឹងកាន់តែមានគ្រោះថ្នាក់។

វ៉ាក់សាំងអសកម្ម
វ៉ាក់សាំងអសកម្មជាប្រភេទ​មួយនៃ​វ៉ាក់សាំងដែលពិភពលោក​និយម​ប្រើសម្រាប់ជំងឺរលាកថ្លើមប្រភេទ A និងផ្តាសាយតាមរដូវ ដែលវ៉ាក់សាំង​ប្រភេទ​នេះមាន​ផ្ទុកវីរុសដែរប៉ុន្តែវាត្រូវបាន“ សំលាប់” ដោយកាំរស្មីអ៊ុលត្រាវីយូឡែត ឬជាតិគីមីរួចជាមុនសិន​មុនមកចាក់ចូលខ្លួនមនុស្សយើង​។ ពេលចូលដល់រាងកាយ​វីរុសនៅតែមានសមាសធាតុបង្កើតប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបង្កើនការឆ្លើយតបមេរោគ ប៉ុន្តែវាមិនអាចបង្កឱ្យមានជំងឺបានទេ។

គុណវិបត្តិនៃការចាក់វា៉ក់សំាងប្រភេទនេះគឺ៖ ដោយសារតែវីរុសមិនគំរាមកំហែងដល់រាងកាយទេ រាងកាយប្រហែលជាមិនមានប្រតិកម្មតបច្រើនចំពោះវាវិញ​ដូចគ្នាដែរដូច្នេះគេត្រូវការ​កម្រិតនៃវីរុសនៅក្នុងវ៉ាក់សាំងនេះខ្ពស់ទើបមាន​ផលប៉ះពាល់គ្រប់គ្រាន់មកការពារ​ ។

វ៉ាក់សាំងប្រភេទ​ Subunit
វ៉ាក់សាំង Subunit ជាការប្រើបំណែកនៃវីរុសចូលទៅក្នុងខ្លួនមនុស្ស ឧទាហរណ៍ប្រូតេអ៊ីនដែលនៅជាប់នឹងសំបកនៃវីរុសមួយចំនួន។ ប្រូតេអ៊ីនដែលរីកដុះដាលនោះនឹង​អនុញ្ញាតឱ្យវីរុសជ្រាត​ចូលក្នុងកោសិការាងកាយ​ ហើយ​នៅពេលដែលរាងកាយទទួលស្គាល់ប្រូតេអ៊ីននោះហើយ វាបង្កើតចេញជា កោសិកាភាពស៊ាំឯកទេសមួយទៀតដែលមានសមត្ថភាព​រារាំងយ៉ាងមានប្រសិទ្ធភាពចំពោះវីរុស។

វ៉ាក់សាំងហ្សែន
មិនដូចប្រភេទផ្សេងទៀតទេ វ៉ាក់សាំងហ្សែនគ្រាន់តែមានឌីអិនអេហើយវា​ទាញយកអត្ថប្រយោជន៍ពីកោសិកាផ្ទាល់របស់រាងកាយដោយផ្តល់ការណែនាំបីបង្កើតប្រូតេអ៊ីននៃវីរុសដែលវ៉ាក់សាំងនេះមានគោលបំណងការពារ។ បន្ទាប់មករាងកាយរកឃើញទាំងហ្សែននិងប្រូតេអ៊ីនថ្មីថា ជារបស់នាំចូល ហើយក៏ស្វ័យ​បង្កើតបានជាប្រព័ន្ធភាពស៊ាំឡើងមកប្រឆាំងនឹងវា។ ប្រភេទវ៉ាក់សាំងទាំងនេះមានភាពងាយស្រួលនិងមានតំលៃថោកក្នុងការបង្កើតប៉ុន្តែត្រូវការ​បច្ចេកវិទ្យាថ្មីទំនើបជានិច្ច។

វ៉ាក់សាំងកូវីដ-19

មានវ៉ាក់សាំងតូចៗខុសគ្នាមួយចំនួន កំពុង​ត្រូវបានគេចំណាយ​លុយ​អភិវឌ្ឍផ្សេងៗពីគ្នា ប៉ុន្តែបម្រើអត្ថប្រយោជន៍រួមមួយ​គឺការពារ​ពិភពលោកនេះ​ឱ្យបានរហ័ស​តាមដែលអាចធ្វើទៅបាន នោះ គឺគេកំពុងសាកទំាង វ៉ាក់សាំងវីរុសដែលនៅរស់រវើក និង វីរុសដែលត្រូវបាន​សម្លាប់ឱ្យ​អសកម្មរួចទៅហើយ។

តើវាអាចទៅរួចទេដែលថា យើងនឹងមិនទទួលជោគជ័យក្នុងការរកបានថ្នាំបង្ការកូវីដនៅឆ្នាំក្រោយ?
រឿងអកុសលនេះ​អាចទៅរួចបើយោងតាមការវិភាគរបស់អ្នកវេជ្ជសាស្ត្រព្រោះថា  រាល់វីរុសគឺខុសគ្នាហើយអ្វីដែលបានធ្វើការល្អក្នុងរាងកាយមនុស្ស​ក្នុងពេលកន្លងមកប្រហែលជាមិនមានប្រសិទ្ធភាពចំពោះមេរោគថ្មីងាយៗផងក៏ថាបាន។

អ្វីដែលច្បាស់ក្នុងពេលនេះ គឺ​យើងនៅមិនទាន់មានវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដសូម្បីតែមួយតំណក់ណានៅឡើយមកដល់ថ្ងៃនេះម៉ោងនេះ។ABCNet

ប៉ុន្តែ​យើង​គួរមាន​សុទិដ្ឋិនិយមព្រោះអ្នកជំនាញ​ជឿថា ជាមួយ​វិធីសាស្ត្រស្វែងរក​តាមវិធីផ្សេងៗគ្នា​យើងគួរតែអាចរកឃើញមធ្យោបាយណាមួយ។

សាយ ពេជ្រ

ជុំវិញឧស្សាហកម្មកប៉ាល់ទេសចរក្រោមវិបត្តិCovid19