ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានអះអាងកាលពីថ្ងៃសុក្រថាតារាហូលីវូដលោក Leonardo DiCaprio គឺជាអ្នកជួលគេឲ្យដុតព្រៃអាម៉ាហ្សូន ដែលបានក្លាយជាហេតុការណ៍ធ្វើឲ្យពិភពលោកមានការព្រួយបារម្មណ៍ជាខ្លាំង ប៉ុន្តែលោកមិនបានបង្ហាញភស្តុតាងអ្វីឡើយ ចំពោះការចោទប្រកាន់នេះ។ លោកប្រធានាធិបតី Bolsonaro បានអធិប្បាយនៅលើបណ្តាញសង្គមដោយអះអាងថា អង្គការបរិស្ថានមូលនិធិសត្វព្រៃពិភពលោក (WWF) បានចំណាយប្រាក់សម្រាប់រូបភាពដែលថតដោយក្រុមពន្លត់អគ្គីភ័យស្ម័គ្រចិត្តដែលក្រោយមកត្រូវបានគេសន្មត់ថាដើម្បីស្នើសុំការបរិច្ចាគរួមចំនួន ៥០ម៉ឺនដុល្លារពីLeonardo។ ប៉ុន្តែខាង (WWF) បានបដិសេធថាពួកគេក៏មិនបានទទួលលុយទាំងនោះពី Leonardo ឬក៏ទទួលរូបភាពឆេះព្រៃពីខាងក្រុមពន្លត់អគ្គីភ័យដែរ។
តារាសម្តែងលោក DiCaprio ក៏បានបដិសេធដែរថាមិនបានបរិច្ចាគលុយចំនួន៥០ម៉ឺននោះទៅឲ្យអង្គការ WWF ទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយតារាសម្តែងរូបនេះបានកោតសរសើរដល់ប្រជាជននៃប្រទេសប្រេស៊ីលដែលធ្វើការដើម្បីជួយសង្គ្រោះបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពួកគេ។ ជំនួយមួយចំនួនដែលលោកបានជួយដល់អង្គការ WWF គឺផ្តោតទៅលើគម្រោងនានាដែលការពារ «សត្វព្រៃងាយរងគ្រោះពីការផុតពូជ” គឺជាផ្នែកមួយនៃសម្ព័ន្ធភាពរបស់ផែនដី។ យោងតាមប្រភពសារព័ត៌មានReutersថាសមាជិកបួននាក់នៃអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Alter do Chãoកងពលតូចពន្លត់អគ្គីភ័យត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារនេះដោយប៉ូលីសបានចោទប្រកាន់ពួកគេពីបទបង្កអគ្គិភ័យដោយចេតនាដើម្បីចងក្រងឯកសារនិងប្រមូលអំណោយបន្ថែមទៀតពីសប្បុរសជន។ ប៉ុន្តែពួកគេត្រូវបានដោះលែងមកវិញនៅថ្ងៃព្រហស្បតិ៍នេះតាមដីការបស់ចៅក្រម។ មូលហេតុទាំងអស់នេះធ្វើឲ្យលោកប្រធានាធិបតី Bolsonaro ត្រូវបានរិះគន់ជាខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលដទៃទៀតនិងក្រុមអ្នកនយោបាយមួយចំនួនថានេះជាការប៉ុនប៉ងរួមគ្នារបស់លោកដើម្បីរំខាងដល់ក្រុមបរិស្ថាន។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្រនិងសកម្មជនមួយចំនួនមានការស្តីបន្ទោសជាខ្លាំងទៅលើក្រុមកសិករ ដែលបានយកភ្លើងដុតព្រៃដើម្បីយកដីមកប្រើប្រាស់ធ្វើកសិកម្ម។ ពួកគេនិយាយថាការកាប់បំផ្លាញព្រៃនេះគឺជាប្រសាសន៍របស់លោកប្រធានាធិបតីដែលលោកនិយាយថាជាការលោកកម្ពស់អភិវឌ្ឍផ្នែកកសិកម្ម។
នៅក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២១ ខែសីហាគាត់បាននិយាយថា“ អ្វីគ្រប់យ៉ាងត្រូវបានគាស់កកាយ” អង្គការក្រៅរដ្ឋាភិបាលនឹងទៅព្រៃ Amazon អំពីការ“ ដុត” ព្រៃនេះ។ នៅពេលត្រូវបានគេសួរថាតើលោកមានភស្ដុតាងដើម្បីគាំទ្រការអះអាងរបស់លោកនោះ Bolsonaro បាននិយាយថាគាត់មិនបានធ្វើដូចនេះគ្មានការសរសេរព្រៀងទុកនោះទេ។ មួយថ្ងៃក្រោយបន្ទាប់ពីការLive លោកបានសារភាពថាកសិករអាចនឹងត្រូវបានដុតបំផ្លាញព្រៃដោយខុសច្បាប់ ប៉ុន្តែមួយខែក្រោយមកទៀត លោកក៏ត្រូវបានវាយប្រហារពីបណ្តាញសង្គមថា វាជាការបោកប្រាស់ ដោយសារតែព្រៃនោះត្រូវបានបំផ្លាញដោយអគ្គិភ័យ។ បន្ទាប់ពីបានលេចលឺព័ត៌មាននោះមកលោកប្រធានាធិបតី Bolsonaro បាននិយាយអំពី លោក DiCaprio ក្នុងកំឡុងពេលផ្សាយផ្ទាល់នៅថ្ងៃព្រហស្បត្តិ៍តាមប្រព័ន្ធអ៊ីនធើណែត ដោយលោកនិយាយថាអង្គការ WWF បានបង់ប្រាក់ឱ្យអង្គការពន្លត់អគ្គីភ័យដើម្បីថតរូបភ្លើងឆេះព្រៃនៅអាម៉ាហ្សូន។ លោកបន្តទៀតថា «តើអង្គការមិនមែនរដ្ឋាភិបាលបានធ្វើអ្វី? អ្វីទៅដែលជាភាពងាយស្រួលបំផុត? ដុតភ្លើង? ថតរូបភាពទុកនិងធ្វើវីដេអូ? WWF បានធ្វើយុទ្ធនាការប្រឆាំងនឹងប្រទេសប្រេស៊ីលដែលទាក់ទងនឹងតារាហូលីវូដ លោក Leonado DiCaprio អំពីការបរិច្ចាគលុយ៥០ម៉ឺនដុល្លារនោះ»។ លោកប្រធានាធិបតីប្រេស៊ីលក៏បន្ថែមដោយបានបន្ទោសដល់តារាសម្តែង DiCaprio ថារូបក៏ជាចំណែកមួយនៃការឆេះព្រៃនេះដែរ។
នៅក្នុងInstragramរបស់លោក DiCaprio បាននិយាយប្រឆាំងពីការចោទប្រកាន់របស់ប្រធានាធិបតីប្រេស៊ីលថា «លោកនៅតែប្តេជ្ញាគាំទ្រសហគមន៍ជនជាតិដើមភាគតិច រដ្ឋាភិបាលមូលដ្ឋាន អ្នកវិទ្យាសាស្ត្រ អ្នកអប់រំនិងសាធារណជនទូទៅដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីធានាដល់ព្រៃអាម៉ាហ្សូន សម្រាប់អនាគតរបស់ប្រជាជនប្រេស៊ីលទាំងអស់។»
ប្រែសម្រួល៖ មួង ពិសី