រដ្ឋមន្រ្តីការបរទេសអាមេរិកថា២ពាន់លានរបស់ចិន មិនសាកសមនឹងការខាតបង់ដ៏ឈឺចាប់របស់ពិភពលោកទេ​

លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយផ្តោតលើប្រទេស​ចិន​និងការទទួលខុសត្រូវ​ ចំពោះ​ការសាយភាពមេរោគកូវីដដោយហៅប្រាក់ចំនួន ២ ពាន់លានដុល្លារដែលទីក្រុងប៉េកាំងសន្យាឱ្យទៅWHOនោះថា មិនអាចធៀបទៅនឹងមរណភាពមនុស្សរាប់សែននាក់និងការខាតបង់របស់ពិភពលោកឡើយ។

លោក Pompeo បានច្រានចោលការអះអាងរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងដែលថាទីក្រុងប៉េកាំងបានធ្វើសកម្មភាពប្រកបដោយតម្លាភាពបន្ទាប់ពីការផ្ទុះឡើងនៅអ៊ូហាន ។«ប្រសិនបើលោកស៊ីចង់បង្ហាញតម្លាភាពមែននោះ គាត់គួរតែធ្វើសន្និសិទកាសែត ហើយអនុញ្ញាតឱ្យអ្នកយកព័ត៌មានទូទំាំង​ពីភពលោកបានសាកសួរនូវអ្វីដែលពួកគេឆ្ងល់ផងទៅ!»។

លោកប្រធានាធិបតីស៊ីបានអះអាងនៅសប្តាហ៍នេះថា ប្រទេសចិនកំពុងធ្វើសកម្មភាពដោយបើកចំហការនិងទទួលខុសត្រូវនូវតម្លាភាព។

តែរដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយបកវិញថា ៖«ខ្ញុំសង្ឃឹមថាវាពិតជាដូច្នេះមែនចុះ!» លោក Pompeo បានប្រាប់សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេស ដោយចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងប៉េកាំងបន្តរារាំងគំរូវីរុស និងហាមប្រាម​រាល់​ការចូលទៅកាន់កន្លែងនានា និង​មិនចូលរួម​ការពិភាក្សាអំពីពិរុទ្ធភាពឲជាច្រើនទៀត។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនបានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយលោក Pompeo និងប្រធានាធិបតីដូណាល់ត្រាំបានទះកំផ្លៀងការគ្រប់គ្រងទីក្រុងប៉េកាំងចំពោះការផ្ទុះឡើងនៃជំងឺនេះ។

សហរដ្ឋអាមេរិកត្រូវបានរងគ្រោះខ្លាំងបំផុតនៅក្នុងការរាតត្បាតជាសកល។

នៅពេលដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងជំរុញឱ្យមានឯកភាពនិងកិច្ចសហប្រតិបត្តិការដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសនេះលោក Trump បានស្នើឱ្យបញ្ឈប់អង្គការសុខភាពពិភពលោកWHO ហើយបានហៅថាជាអាយ៉ងរបស់ប្រទេសចិន ខណៈពេលដែលលោកស៊ី ជិនពីងបានសន្យាថានឹងជួយHWOចំនួន ២ ពាន់លានដុល្លារ។

លោក Pompeo បានមានប្រសាសន៍ថា“ ២ ពាន់លានដុល្លារវិភាគទានរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺមានលក្ខណៈពិបាកណាស់ក្នុងការ​ប្រៀបធៀបទៅនឹងការចំណាយដែលពួកគេបានដាក់បន្ទុកមកលើពិភពលោក។reuters

លោកបានចោទប្រកាន់ប្រទេសចិនថា បានគំរាមប្រទេសអូស្រ្តាលីចំពោះ“ ការសងសឹកសេដ្ឋកិច្ច” ព្រោះតែទឹកដីនាយសមុទ្របានប្រកូកប្រកាសឱ្យមាន​ការស៊ើបអង្កេតឯករាជ្យមួយអំពីប្រភពដើមនៃការផ្ទុះឡើង។

WHO និងស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះការអត្ថាធិប្បាយរបស់លោក Pompeo នៅឡើយ។

ចម្រើន តារា