BREAKING NEWS
Search

សហរដ្ឋអាមេរិករឹបអូសយកប្រេងក្នុងទំហំទឹកប្រាក់រាប់លានដុល្លារពីនាវាអ៊ីរ៉ង់

សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានគ្រប់គ្រងនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន៤គ្រឿងដែលធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ូអេឡាក្នុងការរឹបអូសយកប្រេងធំបំផុតមិនធ្លាប់មាន។

យោងតាមក្រសួងយុត្តិធម៌បានឲ្យដឹងថា ប្រេងប្រហែល១.១លានបារ៉ែលត្រូវបានរឹបអូសដោយមានជំនួយពីដៃគូបរទេស។

ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការដឹកជញ្ជូនទំនិញទាំងនេះបានរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសវេណេហ្ស៊ូអេឡាបានអះអាងថា ទាំងនាវានិងម្ចាស់របស់នាវាគឺមិនមែនជារបស់អ៊ីរ៉ង់ទេ។

ចៅក្រមម្នាក់បានចេញដីការឹបអូសប្រេងពីនាវាដឹកប្រេងទាំង៤គ្រឿងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងកាលពីខែមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការរឹបអូសយកប្រេងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដែលដឹកជញ្ជូនដោយអង្គភាពឆ្មាំបដិវត្តឥស្លាម (IRGC) ប្រកបដោយជោគជ័យ។

គួរបញ្ជាក់ថា IRGC គឺជាសាខាមួយរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវកម្មបរទេស៕

ចុចអាន៖ ចិននិយាយថា នាវិក ៥ នាក់ត្រូវបានចាប់ពង្រត់នៅប្រទេសនីហ្សេរីយ៉ា

ចុចអាន៖ ប្រទេសម៉ាឡេស៊ីឃុំខ្លួន និងចោទប្រកាន់ក្រុមនាវិកនៃទូកនេសាទខុសច្បាប់របស់វៀតណាម

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ BBC