BREAKING NEWS
Search

ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ

ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ ។ នេះបើតាម​គេហទំព័រហ្វេសផ្លូវការស្ថាន​ទូតអាមេរិក​ប្រចាំ​​នៅកម្ពុជា។

នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី ១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់ ។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេផងដែរ ។ ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់គោលដៅ ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា» ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាននូវបណ្តាញសង្គម ទ្វីតធ័ររបស់ស្ថានទូត @USEmbPhnomPenh ។ ចំពោះព័ត៌មានបន្ទាន់ទាក់ទង នឹងជនជាតិអាមេរិក សូមសរសេរអ៊ីម៉េលមកកាន់ ACSPhnomPenh@state.gov ឬទូរសព្ទមកលេខ +855 23-728-402 (ឬទាក់ទងក្រៅម៉ោងធ្វើការ តាមលេខ +855 23-728000) ។