BREAKING NEWS
Search

អត្ថាធិប្បាយ៖ ឧត្តមភាពជាសកលរបស់សហរដ្ឋអាមេរិកកំពុង​ត្រូវបានបំផ្លាញ​

ប្រជាជាតិមួយដែលធ្លាប់ធ្វើជាអ្នកថែរក្សាពិភពលោក នាំមុខ​លើទំនើបកម្មធុរកិច្ច សិល្បៈច្នៃប្រឌិត បុគ្គលជោគជ័យ កីឡា តិចណូឡូជី ឥឡូវនេះ ជៀសមិនផុត​នឹង​ត្រូវកាត់បន្ថយឥទិ្ធពលខ្លួន​ក្នុងគ្រានេះមិនខានទេ។

ខ្ញុំ សាយ ពេជ្រ ធ្វើបច្ចុប្បន្នភាពអំពីការចុះខ្សោយ​របស់អាមេរិកនៅក្នុងសម័យកាលកូវីដ១៩ 

ថ្ងៃសៅរ៍ទី១១ មេសា​ឆ្នាំ២០២០ វេលាម៉ោង​១១និង២៥នាទី។

មាន​មនុស្សប្រមាណ ជា ​១៩៤០ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងមួយថ្ងៃៗ។ ការឆ្លងថ្មី ជាង ៣១ ៩៣៥នាក់នៅអាមេរិក ត្រូវបានកត់ត្រាហើយ​ការធ្វើតេស្តរកមេរោគក៏នៅតែ​មានកម្រិតទាប មិនអាចឆ្លើយតបនឹង​សេចក្តីត្រូវការ​នៃ​ពលរដ្ឋដែលមានរោគសញ្ញាបាននៅឡើយ។

«ខ្ញុំស្គាល់មនុស្ស ៥ នាក់ដែលមានរោគ​សញ្ញាត្រូវនឹងមេរោគកូវីដ!មានតែម្នាក់ប៉ុណ្ណោះដែលអាចទទួលបានតេស្ត! ម្នាក់នោះតេស្ត​រួចក៏ដោយ ក៏បានត្រឡប់មកវិញដោយមិនមានភាពជឿជាក់ ហើយ​និយាយថា គ្រូពេទ្យបានប្រាប់កុំសួរច្រើន​រំខានព្រោះគេកំពុងប្រញឹក ថែមទំាង​មិនមានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់ទេ!»សាក្សីនិយាយប្រាប់ ABC net/Reuters ថ្ងៃសុក្រទី១០ខែមេសា។

តាំងពីពេលមានវិបត្តិមក លោកប្រធានាធិបតីត្រាំ​តែង​បានអួតអំពីសមត្ថភាពតេស្តរបស់អាមេរិក។ លោកដូណាល់ត្រាំបាននិយាយក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺថា“ អ្នកណាដែលត្រូវការតេស្តត្រូវតែទទួលបានការធ្វើតេស្ត” ។

លោកនិយាយបែបនេះ​តំាងពីប្រាំសប្តាហ៍មុនមកម្ល៉េះ។

អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់កំពុងវាយតម្លៃពីការថមថយឥទ្ធិពល​របស់អាមេរិក

ក្នុងនាមជាអតីតនាយកជាន់ខ្ពស់នៃផ្នែកយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលជាស្ថាប័នផ្តល់យោបល់ដ៏សំខាន់បំផុតមួយ ដល់ប្រធានាធិបតី លោក រ៉ូបឺតស្ពលលីងRobert Spalding បច្ចុប្បន្នជា​សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានHudson Instituteជឿជាក់ថា ស្ថានការណ៍ កំពុង​បំផ្លាញនូវឧត្តមភាពជាសាកលរបស់សហរដ្ឋអាមេរិក។ (ABC Australia)

អាមេរិកឥឡូវជាសេណារីយ៉ូដ៏អាក្រក់បំផុតរបស់ពិភពលោក ។ នៅញូវយ៉កអ្វីដែលមើលទៅគួរឱ្យខ្លាច គឺកម្មករកំពុងខ្វះនិងស្នើសុំរកបន្ថែម​នូវឧបករណ៍ការពារត្រឹមត្រូវ នៅពេលពួកគេកំពុងបំពេញការ​ជីករណ្តៅដ៏ធំនៅលើកោះ Hart ក្នុងតំបន់ Bronxដើម្បីកប់អ្នកស្លាប់ដោយ​កូវីដ​ ។ កោះនេះត្រូវបានគេប្រើអស់ជាច្រើនទសវត្សដើម្បីកប់ប្រជាជនញូវយ៉កណាដែល​គ្មានសាច់ញាតិនិងគ្មានលុយដើម្បីរៀបចំពិធីបុណ្យសពឱ្យបានត្រឹមត្រូវ។(Aljazeera)

April 9, 2020. REUTERS/Lucas Jackson

នៅពេលឥឡូវ រាល់ការស្លាប់ដែលទាក់ទងនឹងមេរោគកូវីដ ត្រូវបានកប់ដោយមិនមានគ្រួសារ ហើយ​លេណដ្ឋានថ្មីៗត្រូវបានគេជីកថែមជានិច្ច ដើម្បីទប់ទល់នឹងការហូរចូលនៃមឈូសរាប់ពាន់រាល់ថ្ងៃ។

ឥទ្ធិពលរបស់ចិនពេលបច្ចុប្បន្ន ប្រៀបធៀបនឹង​អាមេរិក

ប្រទេសចិនបានប្រគល់ឧបករណ៍ការពាររាប់តោនទៅឱ្យអ៊ីតាលីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្រោយ​ពីលោកខាងលិច បានអំពាវនាវរកជំនួយផ្នែកវេជ្ជសាស្រ្ត(ទោះបីសមាជិក​សហភាពអឺរ៉ុប ខ្លះនៅរក្សាភាពស្ងៀមស្ងាត់) ក៏ប្រទេសចិនបានឆ្លើយតបតាមការអំពាវនាវជាអទិភាព​លើផ្នែក អ្នកឯកទេសនិងឧបករណ៍វេជ្ជសាស្រ្ត។ ឧបករណ៍ការពារវេជ្ជសាស្ត្រ​មកពីចិន ក៏ត្រូវបានបញ្ជូនទៅអៀរឡង់ដែរ។(CNBC)

ភាពក្រអឺតក្រទមនៃភាពជាមហាអំណាចពិភពលោក

សហរដ្ឋអាមេរិកពិតណាស់ មិនដែលបានត្រៀមទុកនូវរបាំងនិងឧបករណ៍មូលដ្ឋានការពារកូវីដនានា ដូចជាម៉ាស៊ីនអុកស៊ីសែន ទោះគេបានឃើញរឿងនេះ​ តំាងពី​ចុងឆ្នាំមុនពេលដែល​កូវីដ​ចាប់ផ្ទុះចេញនៅវូហាន។

ដំបូងគេជឿថាខ្លួនមានភាពស៊ាំនឹងជំងឺរាតត្បាត ដោយជឿ​ការលួងលោមនៃការបកស្រាយរបស់អ្នកប្រកាន់ពូជសាសន៍នានា (Alazeera)

ម្តងហើយម្តងទៀតចំពោះលោកត្រាំបានប្រើពាក្យថា “ វីរុសចិន” ឬវីរុស“ វូហាន” ខណៈ​ការឆ្លើយតបផ្នែកសុខភាពសាធារណៈនៅសហរដ្ឋអាមេរិកខ្លួនឯងសែនយឺតយ៉ាវធៀបទៅនឹងឈ្មោះ​ព្រមទំាងទ្រព្យសម្បត្តិ។ យើងអាចឃើញ ភាពផ្ទុយគ្នា ដូចជា នៅសិង្ហបុរីនិងនីហ្សេរីយ៉ាដែលគេតូចជាង តែ​មានការឆ្លើយតបដោះស្រាយភ្លាមៗ ក៏ទទួលបានជោគជ័យរហូត​អាចការទប់ជាប់ (មិនត្រឹមតែការកាត់បន្ថយ)។

នៅពេលដែលអាមេរិកចាប់ផ្តើមយកចិត្តទុកដាក់លើការរាតត្បាតធ្ងន់ធ្ងរហើយក្តី ក៏សកម្មភាពគេមិនបានផ្តោតលើកិច្ចការពារប្រជាជនដែលងាយរងគ្រោះបំផុត​ទេ។

រដ្ឋបានអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ ប៉ុន្តែការស្នាក់នៅផ្ទះរបស់ជនជាតិអាមេរិកភាគច្រើនមានន័យថា ក្លាយជាមនុស្សអត់ការងារធ្វើ។ ដូច្នេះក្រោមច្បាប់ខ្លួន មនុស្ស​រាប់លាននាក់បានរៀបចំការទាមទារការគាំពារសម្រាប់​ពេលអត់ការងារធ្វើ។ រដ្ឋកាន់តែជាប់ដៃ។

អាមេរិកងាកទៅរកចិនសុំជំនួយ

បន្ទាប់ពីជម្លោះនយោបាយ ឥឡូវគេបានងាកទៅរកចិនសម្រាប់សុំជំនួយ។ ជាការឆ្លើយតបប្រទេសចិនកំពុងបញ្ជូនម៉ាស៊ីនអុកស៊ីសែនចំនួន ១០០០ គ្រឿងទៅកាន់ទីក្រុងញូវយ៉ក និងឧបករណ៍ការពារសំខាន់ៗសម្រាប់បុគ្គលិកសុខភាភិបាល។

«រាល់ឱសថទាំងអស់ដែលអាមេរិកកំពុងប្រើ ត្រូវបានផលិតនៅក្នុងប្រទេសចិន។ របាំងទាំងអស់ផលិតនៅក្នុងប្រទេសចិន។ ជាទូទៅអ្វីគ្រប់យ៉ាង ត្រូវបានផលិតនៅក្នុងប្រទេសចិន»Robert Spalding ប្រាប់ABC Australia

យើង(អាមេរិក)កំពុងធ្លាក់ខ្លួនជ្រៅទៅៗហើយ!

We’re Going Down, Down, Down, Down, Down (nytimes )

នេះជាពេលវេលានៃការបាត់បង់ការងារដ៏គួរឱ្យខ្មាស់ និងមិនធ្លាប់​បានសន្និដ្ឋានទុកពីមុនមកទេ។ នេះជាសម្តីរបស់ក្រុមប្រឹក្សាវិចារណកថាកាសែតនៅញូយ៉កថែមស៍

ក្រុមប្រឹក្សានេះ នៅថ្ងៃសៅរ៍ទី ១១ ខែមេសាឆ្នាំ ២០២០ បានសរសេររួមគ្នាថា ប្រហែលជា ១០ ភាគរយនៃពលករអាមេរិកបានដាក់ពាក្យសុំអត្ថប្រយោជន៍គ្មានការងារធ្វើដែលជារលកនៃការបាត់បង់ការងារដែលមិនមាននៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ មនុស្សរាប់លាននាក់ទៀតកំពុងតស៊ូ។

ទំហំនៃការខូចខាតខាងសេដ្ឋកិច្ចគឺមកតែពី រដ្ឋាភិបាលធមានប្រតិកម្មយឺតពេកចំពោះរោគរាតត្បាតហើយ​ថា សភាបានបរាជ័យក្នុងការគិត​អំពីទំហំនៃវិបត្តិសេដ្ឋកិច្ច។

សាយ ពេជ្រ