ប្រើCreditកាត មិនត្រូវប្រើកៀកចំនួនដែលធនាគារកំណត់ពេកទេ ព្រោះថា…..

ការខ្ចីលុយប្រើមុន ដល់កម្រិតកំណត់ពេកអាច ធ្វើឲ្យ ពិន្ទុឥណទានរបស់អ្នកប្រើធ្លាក់ ហើយ​ប្រឈមនឹងការខ្ចីលែងបានទៅថ្ងៃមុខ។

ទណ្ឌកម្មនេះ​ស្រដៀងនឹង ការ​បង់លុយយឺត​ដូចគ្នា។

យោងតាម Nertwallet.com ភាគរយនៃឥណទាន​ដែលយើងមាន ត្រូវបានគេហៅថា សមាមាត្រនៃ​ការប្រើប្រាស់ឥណទានហើយ​វាក៏​កត្តាសំខាន់ក្នុងពិន្ទុឥណទានរបស់យើង​ម្នាក់ៗដែលកាន់កាតនោះ​ដែរ។

នៅពេលសមាមាត្រការប្រើប្រាស់កើនឡើងខ្ពស់ពេក ឧទាហរណ៍គេឱ្យ​យើង​៥០០ដុល្លារ​ហើយ​យើង​តែប្រើដល់ហ្នឹង​ឬលើស​ ឬក្បែរកៀកពេក ពិន្ទុឥណទានរបស់យើង​អាច​ធ្លាក់ចុះទាប ថ្ងៃក្រោយ​ពេលយើង​ចាំបាច់ខ្ចីធ្វើអ្វី​ផ្សឹង ការបដិសេធងាយនឹងកើតមានឡើង។

សមាមាត្រការប្រើប្រាស់ឥណទានរបស់យើង កាន់តែ​ទាបគឺកាន់តែប្រសើរ។ ដើម្បីរក្សាពិន្ទុឱ្យល្អព្យាយាមប្រើតិចជាង ៣០ ភាគរយនៃចំនួនកំណត់រ។ តាមវិធីនេះ យើងអាចប្រាកដថា រាល់ពេលដែល ធនាគារផ្សេងណាមួយ​ដែល​យើងចង់ខ្ចីលុយ ហើយ​គេ​ទាមទារ​ឬស្វែងរករបាយការណ៍ពីស្ថានភាពគណនីរបស់យើងនោះ​យើងនឹង​លំបាក​ក្នុងការ​ខ្ចីលុយទិញផ្ទះឬធ្វើអ្វីផ្សេងៗមិនខាន។

ប្រសម្រួល ឡាហ្សូលី