ពេលរកបានវ៉ាក់សាំងការពារកូវីដហើយ​តើប្រទេសណាខ្លះនឹងបានយកមកប្រើមុនគេ?
BREAKING NEWS
Search

ពេលរកបានវ៉ាក់សាំងការពារកូវីដហើយ​តើប្រទេសណាខ្លះនឹងបានយកមកប្រើមុនគេ?

ដើម្បីធ្វើឱ្យពិភពលោកវិលមករកសុវត្ថិភាពដូចមុនឆ្នាំ​២០២០វិញ អ្នកជំនាញត្រូវការលុយ​បឋម​យ៉ាង​ហោចណាស់ក៏ ១៥ ពាន់លានដុល្លារ​អាមេរិក​​ដែរ សម្រាប់​ផលិតវ៉ាក់សាំង​ការពារពីកូវីដ(ក្នុងករណីរកឃើញរូបមន្ត​)។ ហើយ​វ៉ាក់សាំង​នឹង​ផលិតបានម្តងមួយដំណាក់ៗ មិនអាចប្រើម្តងព្រមគ្នាបានឡើយ។

ខ្ញុំសាយ ពេជ្រ​សូមជូន​​ចំណុច​សំខាន់ៗដែលគួរ​រំលឹកជនរួមជាតិគឺ៖
មន្ទីរពិសោធន៍ប្រហែល ១២០ កំពុងប្រឹងប្រែងមមារញឹក​ស្រាវជ្រាវ​នឹង​បង្កើតវ៉ាក់សាំងដែលមានរហូតដល់ ១២ ដំណាក់កាល។ ក្នុងដំណាក់កាល ខ្លះជឿនលឿនរហ័ស ខ្លះនៅ​រង់ចាំ​មើលប្រសិទ្ធិភាព​។ ប៉ែតសិបភាគរយនៃចំនួនប្រជាជនក្នុងពិភពលោកយើង​នេះ ត្រូវការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ​១៩ ដើម្បីឈានទៅបង្កើតប្រព័ន្ធភាពស៊ាំមុនពេលវិលទៅរកជីវភាពធម្មតា​វិញដូចមុនឆ្នាំ​២០២០។
ក្រុមអ្នកជំនាញនិយាយថា នឹងមានក្រុមអ្នកអទិភាព​ដែល​ត្រូវ​ប្រើជាដំបូង ព្រោះការបញ្ចេញថ្នាំរហូតដល់ ១៥ពាន់លាន​ដុល្លារ ក្នុងពេលតែមួយ ទំនងជា​ទៅមិនរួចទេ។ ការចែកចាយបរិមាណដ៏ច្រើនបែបនេះក្នុងពេលតែមួយ គឺជាការស្រមៃ។

ដូច្នេះសំណួរ​ត្រង់ណេះគឺ៖

តើដល់ពេលណាយើងមានវ៉ាក់សាំង?
មន្ទីរពិសោធន៍ប្រហែល ១២០ នៅទូទាំងពិភពលោកកំពុងបង្កើតវ៉ាក់សាំងយ៉ាងសកម្ម ក្នុងចំណោមនោះបេក្ខជនស្ម័គ្រចិត្តជាច្រើន​បានសាក​ដល់ដំណាក់កាលសំខាន់ហើយ​រង់ចាំ​លទ្ធផល​ចេញមកបញ្ជាក់តែប៉ុណ្ណោះ។
អ្នកជំនាញជីវសាស្ត្រលោក Jonathan Moreno មកពីសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា វាជាការប្រសើរណាស់​ប្រសិន​អ្នកចង់សាកល្បងវ៉ាក់សាំងលើមនុស្សរាប់ម៉ឺននាក់មុនពេលបញ្ចេញវាទៅឱ្យប្រជាជនទូទៅរាប់ពាន់លាននាក់ប្រើ។

សាស្ត្រាចារ្យ Moreno បាននិយាយថា“ តាមទ្រឹស្តី គេ​អាចធ្វើបាន ២០,០០០ នាក់ម្តង​ជាមួយនឹងវ៉ាក់សាំងមួយនិង ១០,០០០ ដូស​ដោយប្រើថ្នាំ placebo ហើយយើងអាចតាមដាន​ថាក្នុងរយៈពេល ៦ ទៅ ៨ ខែឬ​ ១០ ខែវាមានប្រសិទ្ធិភាពកម្រិតណា ប៉ុន្តែដែល​សែន​សំខាន់គឺ ពិភពលោកនឹងមិនអាចរង់ចាំរយៈពេលយូរពេក​ នោះទេ។

ក្នុងករណីណាក៏ដោយអ្នកជំនាញនិយាយថា លឿនបំផុត​ក្តី យើងអាចនឹង​ឃើញវ៉ាក់សាំងដំណក់ដំបូង​ គឺនៅចុងឆ្នាំ ២០២០ឬ ដើមឆ្នាំ ២០២១ ឯណោះ។

តើអាចមានវ៉ាក់សាំងកើតមាន​ឡើងអច្ឆរិយៈមុនកំណត់ទេ?
គ្មានទេ!

ដោយសារតែផ្នែកជាច្រើននៃពិភពលោកបានទទួលជោគជ័យក្នុងកិច្ច​ការពារ​មិនឱ្យឆ្លងជា សហគមន៍ឬជាចង្កោម តាមរយៈចំណេះដឹង​និងគម្លាតសង្គមឈរ​លើ​​ស្មារតីភ្ញាក់រលឹកផ្ទាល់  យើងអាចសន្និដ្ឋានបានថា គ្រោះថ្នាក់ឬសុវត្ថិភាពពេលមិនទាន់មាន​វ៉ាក់សាំង គឺទាក់ទងនឹងក្រមសីលធម៌មនុស្ស​ម្នាក់ៗ​ដែលមិនព្រម​រក្សាគម្លាតសង្គមនិងមិនការពារខ្លួនឯង ។

តើយើងត្រូវការវ៉ាក់សាំងសរុបប៉ុន្មាន​ដូស?
អាចត្រឹមឆ្លើយបានថា WHOកំពុងព្យាយាមធ្វើឱ្យប្រជាជនទូទំាង​ទទួលបានវ៉ាក់សាំងចំនួន ៨០ ភាគរយហោចណាស់ ហើយតាមការសន្មត់នេះគ្រប់គ្នា​ប្រហែលជានឹង​ត្រូវការ២ដូសសម្រាប់បង្ករ​ប្រព័ន្ធការពារ ដែលសរុបក៏អាច​ពី ១២ ទៅ ១៥ ពាន់លាន​ដូស។

បញ្ហាគឺ IFPMA ប៉ាន់ប្រមាណថា សមត្ថភាពផលិតវ៉ាក់សាំងសាកលសព្វថ្ងៃមានចំនួន ៥ ពាន់លានដូស ហើយវាត្រូវការពេលពី ៥ ទៅ ១០ ឆ្នាំដើម្បីសាងសង់រោងចក្រផលិតវ៉ាក់សាំងថ្មីមួយ។AP

« មនុស្សគ្រប់គ្នាត្រូវយល់ស្របឱ្យហើយ​ថា នឹងមាន​ការបែងចែកថាអ្នកណានឹងត្រូវចាក់វ៉ាក់សាំងមុនគេ!»

លោកបាននិយាយថា“ ការពិតគឺគ្មានរោងចក្រណាអាចផលិតថ្នាំរាប់ពាន់ដូសបានទេដូច្នេះវានឹងមានតំណាក់កាលនៃការប្រើ បញ្ហានេះនឹង​ត្រូវគិត​យកអទិភាព​ចំពោះក្រុមមនុស្ស​ងាយរងគ្រោះ” ។

អ្នកជំនាញជាច្រើនជឿជាក់ថា អ្នកប្រើប្រាស់ដំបូងគួរតែជាអ្នកងាយរងគ្រោះបំផុតនៅក្នុងសង្គមឬប្រទេសក្រីក្រ កម្មករ​និង​អ្នកប្រឈម​។

មិនពិបាកក្នុងការកំណត់ឡើយថា តើអ្នកដែលងាយរងគ្រោះទាំងនេះជាមនុស្សវ័យចំណាស់អ្នកដែលមានជំងឺទឹកនោមផ្អែមឬជំងឺលើសឈាមនោះ។

ព័ត៌មានលម្អិតជុំវិញការបង្កើតក្រុមអាទិភាពសម្រាប់ការទទួលបាន​សេវាចាក់វ៉ាក់សាំងមុនគេ​និងរបៀបដែលវ៉ាក់សាំងនឹងត្រូវចែកចាយ កំពុងដំណើរការពិគ្រោះ។ ការសំរេចចិត្តនឹងត្រូវធ្វើឡើងដោយប្រើភ័ស្តុតាងវិទ្យាសាស្ត្រ ការវាយតម្លៃអំពីហានិភ័យទាក់ទងនឹងក្រុមងាយរងគ្រោះក៏ដូចជាស្តុកវ៉ាក់សាំងដែលអាចរកបានក្នុងពេលតែមួយតែ​មានប៉ុន្មាន​ដូស។

តើអាចនឹងមានបញ្ហា​រឿងអ្នកមានលុយ​ប្រមូលយកមុនទេ?
លោកសាស្ត្រាចារ្យ Moreno ជឿជាក់ថាវាមិនអាចជៀសផុតបានទេ ដែលប្រទេសខ្លះ មាន​ឈ្មោះថាវណ្ណៈខ្ពស់នឹងទទួលបានវ៉ាក់សាំងមុន។

លោកបានមានប្រសាសន៍ថា“ ប្រទេសលំដាប់ខ្ពស់ពួកគេស្ថិតក្នុងជំហរប្រើលុយ។ យើងបានឃើញរួចហើយ សង្ឃឹមថាពិភពលោកបានរៀនសូត្រពីឧប្បត្តិហេតុឆ្នាំ ២០០៩ នៅពេលដែលប្រទេសអ្នកមាននានា បានស្រវា​ប្រមូល​ទិញយក​វ៉ាក់សាំង H1N1 ផ្តាសាយជ្រូកទៅ​ទុកទាំងអស់ប្រឆាំងនឹងយន្តការដែលWHOចង់ទុកឱ្យ​ប្រទេសក្រីក្រ។

លោកបានមានប្រសាសន៍ថានេះគឺជាអ្វីមួយដែលនាំឱ្យមានហន្តរាយប្រសិនមិនគិតអំពីសាមគ្គីជាសាកល​ ក្រុមអ្នកងាយរងគ្រោះនឹងនាំមកនូវមហន្តរាយទូទំាងលោកយើងនេះ។

សាយ ពេជ្រ