ថ្មីបំផុត!វីរុសកូវីដ១៩មាន​ល្បិចកលច្រើនពិបាកបង្កើតវ៉ាក់សាំងណាស់!
BREAKING NEWS
Search

ថ្មីបំផុត!វីរុសកូវីដ១៩មាន​ល្បិចកលច្រើនពិបាកបង្កើតវ៉ាក់សាំងណាស់!

ការធ្វើបច្ចុប្បន្នភាពចុងក្រោយពីទីក្រុងវ៉ាស៊ីនតោននាព្រឹកថ្ងៃពុធនេះ មន្ត្រី​អង្គការ​សុខភាពពិភពលោក​ត្រូវបានគេ​ស្រង់សម្តីមកថា វីរុសកូវីដ១៩ មាន​ល្បិចកលច្រើននិងថា អង្គការនេះមើលឃើញសក្តានុពលវិជ្ជមានក្នុងការព្យាបាល ប៉ុន្តែភាពគ្មានសង្ឃឹមនៅឡើយចំពោះវ៉ាក់សាំង ។”Viruses are Tricky, Positive Potential in Covid-19 Treatments, But Dulls Hope of Vaccine” REUTERS

អ្នកនាំពាក្យ WHO គឹ​វេជ្ជបណ្ឌិត Margaret Harris បានប្រាប់សន្និសីទកាសែតថា ពិតជាមានទិន្នន័យវិជ្ជមានដែលនឹងលេចចេញមក ជុំវិញការព្យាបាល ប៉ុន្តែចាំបាច់ត្រូវមើលទិន្នន័យបន្ថែមសិនដើម្បីឱ្យមានភាពជឿជាក់ ១០០ ភាគរយចំណែក ជុំវិញការរំពឹងទុកសម្រាប់វ៉ាក់សាំងគឺកូវីដ​ជា “វីរុសមួយ​ដែលមានល្បិចខ្លាំង”ពិបាកផលិតវ៉ាក់សាំងប្រឆាំងនឹងវា។ វ៉ាក់សាំង Covid-19 ដ៏មានសក្តានុពលជាង ១០០ប្រភេទ កំពុងត្រូវបានគេ​បង្កើតឡើងរាប់បញ្ចូលទាំងការធ្វើតេស្តនៅឯគ្លីនិកមួយចំនួនផងដែរ។

ទោះបីជារកឃើញវ៉ាក់សាំងត្រូវមួយ ក៏​នឹងចំណាយពេលយ៉ាងតិច ១២ ខែទៀតដែរ។

ឡាហ្សូលី

ពិភពលោកមិនដែលបង្កើតបានវ៉ាក់សាំងកូរ៉ូណាប្រភេទណាទេ កូរ៉ូណាថ្មីនេះទៀតរឹតតែពិបាក

វ៉ាក់សាំងកូវីដមាន​ប្រាំបីប្រភេទផ្សេងគ្នាតែកំពុងស្ថិតក្នុងការ​​សាកល្បងទំាងអស់!