BREAKING NEWS
Search

ព្រហើន​ណាស់! ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ នាំ​បក្ខពួក​ទៅ​លួច​ម៉ូតូ​ ទីបំផុត​ខ្នោះ​

​ភ្នំ​ពេ​ញ៖ ​មុខសញ្ញា​ចោរលួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចាត់​ការ​តាមផ្លូវ​ច្បាប់​។​

ហេតុការណ៍​នេះ ​កើតឡើង​នៅ​ភូមិ​អូរអណ្តូង​ ​សង្កាត់​ព្រែកប្រា​ ​​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី ​រសៀល​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ ​ចំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​។​ ​

តាម​ប្រភពពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ ​អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ ​​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ ជនរងគ្រោះ ​​ឈ្មោះ គឹម គូ ភេទ ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់ ព្រែក សំរោង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​ ចំណែក​ជនសង្ស័យ ដែល​ត្រូវ​ឃាត់​ខ្លួន​ ឈ្មោះ ហ យ៉ាំង​គួរ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

លោក​បន្ត​ថា មុនពេល​កើតហេតុ ​ជនរងគ្រោះ​ទុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ​ស្លាកលេខ ភ្នំពេញ ១CC-២៥៤៥ នៅ​ចំណុចកើតហេតុ​ ​ដោយ​ទុក​កូនសោ​ជាប់​នឹង​ម៉ូតូ រួច​ចូលទៅ​ធ្វើការ ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់ ឈ្មោះ ហ យ៉ាំង​គួរ និង​ឈ្មោះ ញឹក បានធ្វើ​សកម្មភាព លួច​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាន​បន្តិច ក៏​ត្រូវបាន​ជនរងគ្រោះ ចេញមក​ឃើញ​ស្រែក ចោរៗ​ដេញចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ យ៉ាំង​គួរ យកមក​ប្រគល់ ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ញឹក ជិះ​ម៉ូតូ​ជនរងគ្រោះ​គេច​ខ្លួនបាត់​។​

​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​រត់​ដេញ​ចាប់ចោរ​ដៃ​ឆៅ​នេះ​ បាន​ប្រាប់ថា ​ពួកគាត់​នឹក​ឃើញ​ជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ទេ ​កុំ​អី​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បាត់ទៅហើយ​​ ​ព្រោះ​ប្រជាពលរដ្ឋ​កំពុង​រកមុខ​អា​ចោរ​លួច​ម៉ូតូ​នេះ​ខ្លាំងណាស់​។​ ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៕

អត្ថបទ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114