តារាសម្តែងស្រីអាយុ ១៦ ឆ្នាំ Vanda Margraf បង្ហាញស្នាដៃដំបូងក្នុងរឿង “Ip Man 4”

ខ្សែភាពយន្ត “Ip Man 4” ជាខ្សែភាពយន្តដំបូងរបស់ Vanda Margraf អាយុ ១៦ ឆ្នាំក្នុងនាមជាកូនស្រីរបស់លោក Wan Zong Hua ដែលដោយសម្តែងដោយ Wu Yue ។ Vanda ដើរតួជាជនអន្តោប្រវេសន៍ចិនជំនាន់ទី ២ កើតនៅសាន់ហ្វ្រាន់ស៊ីស្កូ ដែលត្រូវបានមិត្តរួមថ្នាក់វាយធ្វើបាបទះកំផ្លៀង និងបានបង្ខំនាងឱ្យកាត់សក់។ នៅពេល Ip Man Man ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីរកសាលារៀនសមរម្យសម្រាប់កូនប្រុសរបស់គាត់ គាត់បានឃើញហេតុការណ៍ទាំងនេះហើយព្យាយាមបញ្ឈប់ពួកគេ។

ដើម្បីសម្ដែងឱ្យអស់ពីសមត្ថភាពសម្រាប់ឈុតឆាកប្រយុទ្ធជាច្រើននៅក្នុងខ្សែភាពយន្តទល់នឹង Donnie Yen ដែលមានជំនាញ Vanda បានចាប់ផ្តើមហ្វឹកហាត់តាយជី១ខែមុនការថត ហើយបានបន្សល់ទុកចំណាប់អារម្មណ៍ដល់ទស្សនិកជន។ អ្នកទស្សនាជាច្រើនបានកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងប្រកបដោយភាពប៉ិនប្រសប់របស់នាង។

Vanda កើតនៅឆ្នាំ ២០០៣ ដែលឪពុករបស់តារាសម្តែងវ័យក្មេងជនជាតិចិនកាត់អាល្លឺម៉ង់រូបនេះ គឺជាជីវវិទូជនជាតិអាឡឺម៉ង់ដែលបានទិញចម្ការកៅស៊ូនៅខេត្តយូណាន ហើយគាត់ផ្តោតលើការស្តារព្រៃលិចទឹកឡើងវិញ។ ការធំធាត់ឡើងជិតនឹងធម្មជាតិជាមូលហេតុដែល Vanda មានភាពខុសពីក្មេងដែលធំឡើងនៅក្នុងទីក្រុង។ អាយុ ៧ ឆ្នាំ Vanda ត្រូវបានម្ដាយបញ្ជូនទៅសាលារៀននៅពេលឪពុកទទួលមរណភាពដោយសារជំងឺ។ នាងនិងប្អូនស្រីរបស់នាងត្រូវបានគេដាក់ឈ្មោះហៅក្រៅថា “ Forest Genie” នៅពេលពួកគេបានទៅចូលរួមប្រឡងក្នុងកម្មវិធី China’s Got Talent នៅឆ្នាំ ២០១២ ដោយពួកគេបានច្រៀងចម្រៀងឧទ្ទិសដល់ឪពុកដែលបានទទួលមរណភាព។

តារាសម្តែងក្មេងខ្ចីជាលើកដំបូងរូបនេះបាននិយាយថា“ ការថតខ្សែភាពយន្តគឺជាការងារលំបាក។ ជារៀងរាល់ថ្ងៃនាងតែងមានស្នាមជាំលើផ្នែកផ្សេងៗនៃរាងកាយដោយសារការហ្វឹកហាត់។ ប៉ុន្តែនាងពិតជាសប្បាយចិត្តពេលឮការសរសើររបស់អ្នកដឹកនាំរឿង បន្ទាប់ពីសម្ដែងឈុតទះកំផ្លៀង ដែលឈុតនេះធ្វើឲ្យឲ្យនាងហូរឈាមច្រមុះពិតៗ”។ អ្នកដឹកនាំក៏ពេញចិត្ត នូវឈុតវាយដំជាច្រើនទៀតរបស់នាងផងដែរ៕

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Vanda កំពុងតែរៀនថ្នាក់រាំ។ ក្រៅពីនេះក្រុមហ៊ុនរបស់នាងក៏បានរៀបចំថ្នាក់រៀនភាសាបារាំងនិងអេស្ប៉ាញសម្រាប់នាងផងដែរ។ តារាស្រីរូបនេះត្រួវបានគេរំពឹងថា មានអនាគតភ្លឺស្វាង ដោយសារសមត្ថភាពរបស់នាង ហើយនាងក៏បានទទួលកុងត្រាការងារជាច្រើននៅឆ្នាំក្រោយនេះដែរ៕

ប្រែសម្រួល៖ សន្យា