វៀតណាមបញ្ជូនយន្តហោះដឹកពលរដ្ឋខ្លួនរាប់រយនាក់ចេញពីឥណ្ឌានិងថៃ មកប្រទេសខ្លួនវិញ
BREAKING NEWS
Search

វៀតណាមបញ្ជូនយន្តហោះដឹកពលរដ្ឋខ្លួនរាប់រយនាក់ចេញពីឥណ្ឌានិងថៃ មកប្រទេសខ្លួនវិញ

ពលរដ្ឋវៀតណាមសរុបចំនួន ៣៤០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសឥណ្ឌាបានត្រឡប់មកប្រទេសវៀតណាមវិញនៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភានេះ នៅលើយន្ដហោះដែលបានរៀបចំយ៉ាងពិសេស។

អ្នកដំណើរទាំងអស់ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាពហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។

យន្តហោះមកពីប្រទេសឥណ្ឌារួមមានដូនជីនិងព្រះសង្ឃមួយចំនួនដែលបានចូលរួមក្នុងដំណើរកម្សាន្តមុនពេលប្រទេសនេះត្រូវបានបិទ ដែលធ្វើឲ្យពួកគេមិនអាចចាកចេញវិញបាន។

មនុស្សជាច្រើនទៀតរួមទាំងស្ត្រីមានផ្ទៃពោះ កុមារ និងនិស្សិតត្រូវធ្វើដំណើរយ៉ាងវែងឆ្ងាយទូទាំងឥណ្ឌាទៅកាន់ក្រុងញូវដេលីដើម្បីឡើងជិះយន្តហោះមកវិញ។

ការធ្វើមាតុភូមិនិវត្តន៍ត្រូវបានរៀបចំឡើងដោយអាជ្ញាធរនៅប្រទេសវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌា និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញ។

នេះជាជើងហោះហើរធ្វើមាតុភូមិនិវត្តន៍លើកទី ២ ដែលត្រូវចុះចតនៅប្រទេសវៀតណាមក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃចន្ទនេះជើងហោះហើរមួយបានមកដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយដោយនាំយកជនជាតិវៀតណាមចំនួន ៣០០ នាក់មកពីប្រទេសថៃ។

អ្នកដំណើរទាំងនោះរួមជាមួយអ្នកធ្វើការលើយន្តហោះក៏ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាពនិងនាំទៅកន្លែងដាច់ដោយឡែក។

អាជ្ញាធរនិងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបន្តពង្រាយជើងហោះហើរពាណិជ្ជកម្មដើម្បីនាំពលរដ្ឋវៀតណាមត្រឡប់មកប្រទេសវិញតាមការចង្អុលបង្ហាញរបស់នាយករដ្ឋមន្រ្តីនិងផ្អែកលើបំណងប្រាថ្នារបស់ពលរដ្ឋ សមត្ថភាពនៃការផ្តាច់ខ្លួននៅតាមមូលដ្ឋានក្នុងប្រទេសនិងការវិវត្តនៃជំងឺរាតត្បាត។

ក្នុងរយៈពេលតែមួយខែកន្លងមកជើងហោះហើរជាច្រើនបាននាំយកពលរដ្ឋវៀតណាមដែលកំពុងរស់នៅអឺរ៉ុបយូអេសអេឌីរុស្ស៊ីកាណាដាកាណាដានិងអាមេរិក មកកាន់ប្រទេសខ្លួនវិញ ៕

ចុចអាន៖ កូរ៉េខាងត្បូងចាប់ផ្ដើមបើកសាលារៀនវិញថ្ងៃនេះ ស្របពេលរដ្ឋធានីរកឃើញអ្នកឆ្លងថ្មីជិត ៣០ករណី

ចុចអាន៖ ការស្លាប់ដោយសារកូវីដនៅអាមេរិកត្រូវបានព្យាករថានឹងកើនលើស ១១ម៉ឺននាក់ នៅពាក់កណ្តាលខែមិថុនា

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ Thestar