BREAKING NEWS
Search

ព្រឹកនេះវៀតណាមមានករណីឆ្លងកូវីដក្នុងសហគមន៍៦ករណីទៀតខណៈអ្នកស្លាប់កើនដល់២១នាក់

ស្ត្រីអាយុ៦១ឆ្នាំម្នាក់បានក្លាយជាអ្នកស្លាប់ទី២១ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាមខណៈប្រទេសនេះបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៦ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ។

អ្នកជំងឺដែលស្លាប់គឺជាអ្នករស់នៅក្នុងសង្កាត់ Hoa Vang នៃទីក្រុង Da Nang ភាគកណ្តាល។

នាងបានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្តាលមកពីជំងឺកូវីដ១៩, ការខូចសរីរាង្គជាច្រើនដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមប្រភេទទី២, ជំងឺលើសឈាមនិងភាពធាត់ជ្រុល។

គិតត្រឹមពេលនេះ មនុស្សចំនួន២១នាក់ហើយបានស្លាប់ដោយសារកូវីដនៅក្នុងប្រទេសវៀតណាមចាប់តាំងពីថ្ងៃទី៣១ខែកក្កដាមក។ ពួកគេទាំងអស់គឺមានជំងឺរ៉ាំរ៉ៃផ្សេងៗដោយជំងឺខ្សោយតម្រងនោមគឺជាជំងឺដែលពួកគេទាំងអស់នោះសុទ្ធតែមាន។ អ្នកស្លាប់វ័យក្មេងជាងគេបំផុតគឺមានអាយុ៣៣ឆ្នាំនិងចាស់ជាងគេអាយុ៨៦ឆ្នាំ។

ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត ករណីឆ្លងកូវីដរបស់វៀតណាមឥឡូវនេះមាន៩១១ករណីដោយក្នុងនោះមានករណីសកម្ម៤៦៥ករណីនិងជាសះស្បើយ៤២៥ករណី៕

ចុចអាន៖ ថ្ងៃនេះ វៀតណាមប្រកាសអ្នកស្លាប់ទី១៨ដោយសារជំងឺកូវីដ

ចុចអាន៖ ការសិក្សាព្រមានថា វីរុសកូរ៉ូណារីករាលដាលក្នុងសត្វប្រចៀវនិងកណ្តុរដែលគេដាក់លក់សម្រាប់ធ្វើជាអាហារនៅវៀតណាម

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Vietnam Insider