BREAKING NEWS
Search

ថ្ងៃនេះ វៀតណាមប្រកាសអ្នកស្លាប់ទី១៨ដោយសារជំងឺកូវីដ

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បានប្រកាសនៅថ្ងៃទី១៣ខែសីហានេះថា ស្ត្រីអាយុ៥២ឆ្នាំម្នាក់នៅក្នុងសង្កាត់ Cam Le នៃទីក្រុង Da Nang ភាគកណ្តាលបានក្លាយជាអ្នកជំងឺកូវីដទី១៨ដែលបានស្លាប់។

អ្នកជំងឺរូបនេះមានបញ្ហាខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ ជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែមប្រភេទទី២។

លោកស្រីត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្រុង Da Nang ពីថ្ងៃទី១៥ដល់៣១ខែកក្កដាក្នុងអំឡុងពេលដែលលោកស្រីបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។

នៅថ្ងៃទី៣១ខែកក្កដា អ្នកជំងឺរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Da Nang Lung។ នៅថ្ងៃបន្ទាប់ លោកស្រីមានជំងឺខ្សោយបេះដូងនិងដង្ហើមខ្លីហើយត្រូវបានបញ្ជូនទៅផ្នែកវេជ្ជសាស្ត្រត្រូពិកនៃមន្ទីរពេទ្យ Da Nang។

លោកស្រីត្រូវបានផ្ទេរទៅមណ្ឌលសុខភាព Hoa Vang នៅថ្ងៃទី៤ខែសីហាដើម្បីទទួលការព្យាបាលបន្តទៀតហើយត្រូវបានបញ្ជាក់ថាស្លាប់នៅម៉ោង៧យប់ថ្ងៃទី១២ខែសីហាម្សិលមិញនេះ៕

ចុចអាន៖ ការសិក្សាព្រមានថា វីរុសកូរ៉ូណារីករាលដាលក្នុងសត្វប្រចៀវនិងកណ្តុរដែលគេដាក់លក់សម្រាប់ធ្វើជាអាហារនៅវៀតណាម

ចុចអាន៖ ស្លាប់ជាបន្តបន្ទាប់! ព្រឹកនេះវៀតណាមបញ្ជាក់ពីការស្លាប់ទី១៥ដោយសារកូវីដ

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ VNA