BREAKING NEWS
Search

បន្ធូរ​បន្ថយ​គម្លាត​សង្គម​ភ្លាម រៀត​ណាម​រក​ឃើញ​ករណី​ឆ្លងកូវីដ ១៩ ថ្មីភ្លែត ដល់​ទៅ ១៧នាក់

យោង​តាម​កាសែត Vietnam Insider កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិល​មិញ ប្រទេស​វៀត​ណាម បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ ១៩ ថ្មី​ដល់​ទៅ ១៧​នាក់ ក៏​ជា​ថ្ងៃ​ដែល​ប្រទេស​នេះ បន្ធូរ​បន្ថយ​គម្លាត​សង្គម​ រាប់​បញ្ចូល​ទាំង​បើក​ទ្វារ​សាលារៀន អាជីវកម្ម សេវាដឹក​ជញ្ជូន​ផ្សេងៗ​ជាដើម។

ក្នុង​ចំណោម​ពលរដ្ឋ​វៀម​ណាម រកឃើញ​ឆ្លង​ជំងឺ​កូវីដ ១៩ ទាំង ១៧នាក់ មាន ៦នាក់​ជាបុរស ១១នាក់​ជានារី ក្នុង​នោះ​ក៏​មាន​ទារក​ទើបសម្រាល​ម្នាក់​ផងដែរ ដោយ​ពួក​គេទាំង​អស់ ទើប​តែ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អារ៉ាប់​រួម តាម​ជើង​ហោះហើរ Vietnam Airlines ដោយ​មាន​អ្នក​ដំណើរ​សរុប ២៩៧នាក់ មក​ដល់​ទឹក​ដី​វៀតណាម ខេត្ត កាល​ពី​ថ្ងៃ​អាទិត្យ សប្តាហ៍មុន ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​ឯ​សាកល​វិទ្យាល័យ​មួយ​ក្បែរ​ខេត្ត Bac Lieu។

មក​ទល់​នឹង​ពេល​នេះ អ្នក​ជំងឺ​កូវីដ ១៧នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Bac Lieu General Hospital ខណៈ​អ្នក​ដំណើរ​សេស​សល់ កំពុង​បន្ត​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក តាម​ដាន​សុខភាព។

ជាមួយ​កំណើន​ករណី​ថ្មី ១៧នាក់​ខាង​លើក មក​ទល់​នឹង​ពេល​នេះ វៀតណាម រក​ឃើញ​ករណី​ឆ្លង​សរុប ២៨៨​នាក់ ក្នុង​នោះ ២៣៣នាក់​បាន​ជាសះស្បើយ និង​មិន​មាន​អ្នក​ស្លាប់​នៅ​ទេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

អត្ថបទពាក់ព័ន្ធ៖